ភ្នំពេញ៖ ជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគអចលនទ្រព្យសកលថ្មីមួយ ZPLAT INTERNATIONAL នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេនៅកម្ពុជា ក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោក ដើម្បីចាប់យកចំណែកទីផ្សារឱ្យកាន់តែធំ ស្របពេលដែលសេវាកម្មអចលនទ្រព្យសកលកំពុងបង្ហាញពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់។
ការប្រកាសពង្រីករបស់ក្រុមហ៊ុន ZPLAT INTERNATIONAL គឺស្របពេលដែលទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោក បានបង្ហាញពីកំណើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កំណើនប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅលើទីផ្សារអន្តរជាតិ បានបង្កើតឱកាសជាច្រើនដល់ប្រតិបត្តិករក្នុងវិស័យនេះដើម្បីពង្រីកខ្លួនក្នុងការឆ្លើយតបទៅនឹងកំណើនតម្រូវការទាំងពេលបច្ចុប្បន្ន នឹងទៅអនាគត។
ក្រុមហ៊ុន ZPLAT INTERNATIONAL នឹងបើកដំណើរការឆាប់ៗនេះ ដែលក្រុមហ៊ុននេះឋិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Zillennium Co., Ltd. (Z1 Group) ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ដើម្បីឆ្លើយតបនូវកំណើននេះ ក្រុមហ៊ុន ZPLAT INTERNATIONAL កំពុងត្រូវការជ្រើសរើសអ្នកជំនាញវ័យក្មេងជាច្រើននាក់ ដែលមានជំនាញផ្នែកអន្តរភាសា មកចូលរួមក្នុងគម្រោងសកលដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យដ៏សម្បូរបែប និងជាទីផ្សារអចលនទ្រព្យឈានមុខគេមួយទូទាំង ១៩៥ ប្រទេស នៅលើពិភពលោក៕