Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូររបស់ភាគហ៊ុនអេស៊ីលីដា បានគ្របដណ្តប់ដល់ជាង ៩៧% នៃតម្លៃជួញដូរសរុបរបស់ទីផ្សារគោលកាលពីដើមសប្តាហ៍នេះ

បន្ទាប់ពីព័ត៌មាននៃការគ្រោងទិញភាគហ៊ុន អេស៊ីលីដា (ABC) របស់អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ តម្លៃជួញដូរភាគហ៊ុនអេស៊ីលីដា កាលពីថ្ងៃម្សិលមិញនេះ បានកើនឡើងដល់ ៣,៧១ប៊ីលានរៀល។

ជាលទ្ធផលតម្លៃជួញដូររបស់ភាគហ៊ុននេះ បានគ្របដណ្តប់ដល់ជាង ៩៧% នៃតម្លៃជួញដូរសរុបរបស់ទីផ្សារគោល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ៤,២០% ដល់ពិន្ទុខ្ពស់ជាងគេប្រចាំឆ្នាំរបស់ខ្លួនជាមួយនឹង​ ៤៨៥,៩៤ពិន្ទុ។

ចំណែកតម្លៃភាគហ៊ុនសម្រាប់ថ្ងៃចន្ទម្សិលមិញនេះ ភាគហ៊ុនពីរផ្សេងគ្នាទៀត ក៏មានការកើនឡើងផងដែរ នោះគឺ PWSA និង PEPC ដែលបានកើនឡើង ២០និង ១០៛ រៀងគ្នា។ ផ្ទុយមកវិញ ហ្ក្រេនធ្វីន (GTI),កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP), ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP), កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និង ឌីប៊ីឌីអ៊ី ( DBDE) បានធ្លាក់ចុះចន្លោះពី២០ទៅ៨០រៀលក្នុងមួយហ៊ុន។ តម្លៃជួញដូរ ក៏ដូចជាទំហំជួញដូរសរុប រវាងទីផ្សារទាំងពីរបានឡើងដល់ ចំនួន ខ្ពស់ជាងគេនៅក្នុងឆ្នាំនេះផងដែរ៕

×