ផ្ទះល្វែង៣ជាន់ ដែលរំលេចពណ៌លឿងទុំ និងរចនាជារូបនាគរាជផ្នែកកំពូលដ៏ចម្លែក នៅទីតាំងមួយកន្លែង ក្នុងទីក្រុងភ្នំពេញ បានកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមរចាប់អារម្មណ៍ជាខ្លាំង ព្រោះថាមនុស្សភាគច្រើន ពុំដែលបានស្គាល់នោះទេ។
បើតាមអ្នកលេងបណ្តាញសង្គមដែលធ្លាប់ធ្វើដំណើរជិះកាត់ឃើញ បានប្រាប់ឲ្យដឹងពីទីតាំងផ្សេងៗគ្នាថា ផ្ទះនាគដ៏ចម្លែកនេះ ស្ថិតនៅលើផ្លូវ២៧១ ជិតផែស្ងួតសូងួន, ឬផ្លូវ 271 កែងផ្លូវបែកជាប្រាំចូលទទួលទំពូង ជាដើម។ តែទោះជាយ៉ាងណា មនុស្សភាគច្រើនដែលបានជិះឆ្លងកាត់ឃើញក៏ពិតមែន តែពុំបានស្គាល់ម្ចាស់ផ្ទះជាអ្នកណានោះទេ ហើយគេក៏មិនដឹងថា ខាងក្នុងផ្ទះនោះធ្វើអ្វីនោះដែរ ដោយខ្លះសង្ស័យថាជាវត្តចិនរបស់ជនជាតិចិន។
ចំណែកអ្នកខ្លះទៀត បានប្រាប់ថា គាត់រស់នៅភ្នំពេញជិត ៥០ ឆ្នាំ ហើយ ទើបតែឃើញផ្ទះចម្លែកនេះនាពេលនេះប៉ុណ្ណោះ ខណៈអ្នកខ្លះទៀតថា ជិះកាត់រាល់ថ្ងៃហ្នឹង តែគ្រាន់មិនដឹងថាគេធ្វើអ្វី។ តាមរយៈចម្ងល់នេះ អ្នកលេងបណ្តាញសង្គមក៏សំណូមពរសូមឲ្យម្ចាស់ផ្ទះ Live បកស្រាយផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

