ពេលធ្វើដំណើរទៅណាមកណាតាមរថយន្ត យើងគួរពាក់ខ្សែក្រវ៉ាត់ឲ្យបានគ្រប់ពេលវេលា ព្រោះវាអាចការពារអាយុជីវិតរបស់យើងបាន នៅពេលមានគ្រោះថ្នាក់ចរាចរណ៍។
យើងគ្រប់គ្នាមិនអាចមើលឃើញថាគ្រោះថ្នាក់ចរាចរណ៍នឹងកើតឡើងនៅពេលណានោះទេ ហើយការពាក់ខ្សែក្រវ៉ាត់គឺជាវិធីមួយ ដែលមានភាគរយខ្ពស់អាចការពារអាយុជីវិតរបស់យើងបាន ជាងការមិនពាក់ខ្សែក្រវ៉ាត់។
ពេលទស្សនាវីដេអូនេះរួច គេហទំព័រ CEN សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាដែលមិនធ្លាប់ពាក់ខ្សែក្រវ៉ាត់ នឹងធ្វើការពាក់វា ពេលធ្វើដំណើរ។