Saturday, October 1, 2022

ឃាតកម្មបាញ់៣គ្រាប់បណ្តាលឲ្យស្លាប់

spot_img

បន្ទាយមានជ័យ : ក្មេងជនពាល១ក្រុម មិនស្គាល់អត្តសញ្ញាណ បានបាញ់ទៅលើជនរងគ្រោះម្នាក់ចំ៣គ្រាប់ បណ្តាលឲ្យស្លាប់ នៅវេលាម៉ោង១១យប់ ថ្ងៃទី៣០ ខែតុលាឆ្នាំ ២០១៧ នៅចំណុចភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ ជ័យ សុកា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកស្វាយចេក បានប្រាប់ឲ្យដឹងថា: ជនរងគ្រោះមាន ឈ្មោះឆាយ រស្មី ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិ ដូនណយ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នៅមុនពេលកើតហេតុនោះ នៅក្នុងវត្តដូនណយ មានចាក់រាំធុងបាស់ លេងកម្សាន្តសប្បាយ ពេលកំពុងតែរាំនោះ ស្រាប់តែមានក្មេងឈ្លោះប្រកែកគ្នា នៅកន្លែងរាំធុងបាស់យ៉ាងខ្លាំង ក្រោយពីមានទំនាស់គ្នាហើយ មានក្មេងជនពាលមួយក្រុម បានបាញ់ទៅលើជនរងគ្រោះ យ៉ាងសាហាវ បណ្តាលចំចំនួន៣កន្លែង ១ គល់ទងត្រចៀកខាងឆ្វេងមួយកន្លែង កខាងឆ្វេងមួយកន្លែង និងគល់ថ្គាមខាងឆ្វេងមួយកន្លែង បណ្តាលឲ្យស្លាប់។
សមត្ថកិច្ចបាននឹងស៊ើបអង្កេតរឿងនេះហើយ៕ ដោយ :បន្ទាយ