ថ្មីៗនេះ វីដេអូមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពិតជាទប់សំណើចពុំជាប់នោះទេ គ្រាដែលបានឃើញលោកនេន ទុំ ធ្វើដំណើរតាមរថយន្ត បានជួបលោកតាលក់ពោតស្ងោរតាមផ្លូវមួយកន្លែង និងបានចោទសំនួរជាហូរហែ ពិសេសទាក់ទងរឿងរក្សាសុខភាពរឹងមាំ តើមានវិធីអ្វី លោកតាឆ្លើយសើចផ្អើលតែម្តង។
លោកតាលក់ពោតរូបនោះ មានឈ្មោះលោកតា ជន ព្រះជន្ម ៨៣ ហើយ ខណៈលោកយាយជាប្រពន្ធរបស់គាត់ព្រះជន្ម ៧៧ ក៏ជាអ្នកលក់ពោតផងដែរ តែលក់តូបផ្សេងគ្នា។ លោកតា ជន បានប្រាប់ទៅនេន ទុំ ថា ពោតស្ងោរ១ផ្លែតម្លៃត្រឹមតែ ១០០០ រៀលប៉ុណ្ណោះ ប៉ុន្តែ ប្រសិនបើគេឲ្យតម្លៃលើសហ្នឹង ក៏លោកតាទទួលយកដែរ ព្រោះជាសន្តានចិត្តរបស់គេ។
ដោយឡែក នៅពេលសួរថា វ័យចាស់ជរាទៅហើយ តែកម្លាំងកាយនៅតែមានភាពរឹងមាំរហ័សរហួន តើមានវិធីអ្វីដើម្បីរក្សាភាពសុខភាព? លោកតា ជន បានប្រាប់ត្រង់ៗថា លោកតាកម្រឈឺណាស់ ហើយរហូតមកទល់ពេលនេះ ក៏គ្មានជំងឺអ្វីមកបៀតបៀននោះដែរ ដោយលោកតាថា ចាស់ពីដើមគ្មានគីមីទេ។
ប៉ុន្តែ ដោយនេនទុំ នៅតែចង់ដឹងថា អាយុវែងសុខភាពរឹងមាំបែបនេះ មកពីហាត់ប្រាណឬយ៉ាងណា ក្នុងនោះ លោកតាក៏បានឆ្លើយតបលេងសើចថា ហាត់ប្រាណដែរ តែហាត់លើយាយ និងបានទម្លាយប្រវត្តិថា កាលពីក្មេងខូចខិលណាស់ ព្រោះជាតៃកុងឡានជើងចាស់ម្នាក់ ទៅណាមានហ្នឹង…៕ រក្សាសិទ្ធិដោយ៖ លឹមហុង







