ភាគហ៊ុនអេស៊ីលីដា បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃម្សិលមិញ ចំនួន ១,១០០៛ មកបិទនៅថ្លៃ ១២.១០០៛ ក្នុងមួយហ៊ុន ជាមួយនឹងតម្លៃជួញដូរចំនួន ១,៩៥ប៊ីលានរៀល។
ភាគហ៊ុនចំនួន៤ ផ្សេងទៀតក៏បានកើនឡើងថ្លៃផងដែរ ចន្លោះពី ២០ទៅ ១២០៛ ក្នុងមួយហ៊ុន ដោយ PWSA បានបិទនៅថ្លៃ ៧.១០០៛ GTI នៅថ្លៃ ៤.២៤០៛ PPSP នៅថ្លៃ ២.០៩០៛ និង PAS នៅថ្លៃ ១៣.៤០០៛។
ភាគហ៊ុន PPAP ជាភាគហ៊ុនតែមួយគត់នៅលើទីផ្សារគោលដែលបានធ្លាក់ចុះថ្លៃចំនួន ២០រៀលក្នុងមួយហ៊ុន។ នៅលើទីផ្សារកំណើនវិញ ឌីប៊ីឌី (DBDE) បានកើនឡើង ៤០រៀល ដល់ ២.៣៤០រៀលក្នុងមួយហ៊ុន ជាមួយនឹងតម្លៃជួញដូរ ៧៦,៧៨លានរៀល។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ៦,៧០ភាគរយ មកបិទនៅ ៥១៨,៥២ពិន្ទុ ដែលតួលេខប្រហាក់ប្រហែលគ្នានេះ បានឃើញលើកចុងក្រោយកាលពីខែសីហាឆ្នាំមុនមកម្ល៉េះ៕