ជំងឺរាតត្បាត កូវីដ-19 បានបំផុសគំនិតមន្ទីរពេទ្យ ក្នុងប្រទេសថៃឱ្យ ស្វែងរកមធ្យោបាយ ថ្មីដើម្បី ផ្តល់សេវា របស់ពួកគេ ដោយនាំយកមកនូវសេវាកម្ម “ការព្យាបាលតាមទូរស័ព្ទ” ដែលមានគោលបំណង កាត់បន្ថយ ហានិភ័យនៃការរីករាលដាលនៃមេរោគកូវីដ១៩នេះ។
លោកវេជ្ជបណ្ឌិត Jadej Thammatacharee មន្ត្រីសុខាភិបាលបាននិយាយថា អាជ្ញាធរសុខាភិបាលបាននឹងកំពុងព្យាយាមណែនាំសេវាកម្មសុខភាពតាមទូរស័ព្ទ ដែលគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យ អ្នកជំងឺរបស់ពួកគេ ពីចម្ងាយ ដោយពួកគេមិនទទួលបានប្រយោជន៍អ្វីពីនោះ។
លោក Thammatacharee បានបន្ថែមថា អ្នកជំងឺមិនមានជម្រើស ក្រៅពីស្វែងរកសេវាព្យាបាលតាមទូរស័ព្ទ ដោយកត់សម្គាល់ថា សុខភាពតាមទូរស័ព្ទបានក្លាយជា “រឿងធម្មតាបែបថ្មី” នៅក្នុងប្រទេសថៃ។ លោកបាននិយាយថា សេវាព្យាបាលតាមទូរស័ព្ទនឹងកាត់បន្ថយតម្លៃសេវាវេជ្ជសាស្រ្ដ។
លោកវេជ្ជបណ្ឌិត Pornthep Pongtawigon នាយកមន្ទីរពេទ្យ Banphaeo General Hospital បានមានប្រសាសន៍ថា ការព្យាបាលតាមទូរស័ព្ទអាចក្លាយជារឿងធម្មតា យ៉ាងណាក៏ដោយ លោកបាននិយាយថា អ្នកជំងឺខ្លះដែលមានស្ថានភាពធ្ងន់ធ្ងរត្រូវទៅជួបគ្រូពេទ្យដោយផ្ទាល់។
លោកវេជ្ជបណ្ឌិត Krittiya Phuengwattanaphong វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យBanphaeo General Hospital បានកត់សម្គាល់ពីភាពជោគជ័យដែលអាជ្ញាធរសុខាភិបាលសម្រេចបានក្នុងការទប់ទល់នឹងជំងឺរាតត្បាត។ ដោយបន្ថែមថាជោគជ័យនេះអាចឆ្លុះបញ្ចាំងពីសេវាព្យាបាលតាមទូរស័ព្ទ
លោកវេជ្ជបណ្ឌិត Phuengwattanaphong បានបន្ថែមថា “និយាយឱ្យត្រង់ទៅ យើងបានចាប់ផ្តើមប្រើប្រាស់ការព្យាបាលតាមទូរស័ព្ទនៅដើមឆ្នាំ 2020។ នៅពេលនោះ យើងកំពុងប្រឈមមុខនឹងស្ថានភាពដែលយើងហៅថា COVID។ យើងបានព្យាយាមកាត់បន្ថយចំនួនអ្នកជំងឺដែលមកទទួលសេវារបស់យើង ប៉ុន្តែទន្ទឹមនឹងនោះ យើងក៏ត្រូវតែបន្តសេវាកម្មរបស់យើងផងដែរ៕ ប្រភព៖ A24