មនុស្សភាគច្រើន តែងសន្សំលុយញាត់ក្នុងកូនជ្រូក ប៉ុន្តែ សម្រាប់បុរសម្នាក់នេះវិញ ពិតជាចម្លែកខុសគេតែម្តងដោយគាត់រក្សាលុយទុកនៅក្នុងបំពង់ប្ញស្សីរាប់ឆ្នាំ ដោយពុំមានការខូចខាតអ្វីនោះឡើយ ពោលគឺនៅតែរក្សាបានភាពល្អស្អាតដដែល។
ថ្មីៗនេះ វីដេអូ TikTok មួយ បានធ្វើឲ្យអ្នកលេងអុិនធើរណិត ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដែលបានបង្ហាញបុរសជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះថា Farhan Sam បានគ្រប់គ្រងសន្សំលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមានប្រភេទក្រដាស RM5, RM10 និង RM20 នៅក្នុងបំពង់ប្ញស្សីចំនួន៥បំពង់ ដើម្បីរៀបការជាមួយមិត្តស្រីរបស់គាត់។
Farhan បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានស្រឡាញ់គ្នាអស់រយៈពេល ១១ ឆ្នាំ គាត់អាចសន្សំប្រាក់បានយ៉ាងច្រើនដោយបានចាប់ផ្តើមសន្សំប្រាក់ដោយប្រើបំពង់ប្ញស្សី ហើយវិធីតែមួយគត់ដើម្បីយកលុយទាំងនោះចេញវិញបាន គឺការពុះបំបែកប៉ុណ្ណោះ។
Farhan បន្តថា រូបគេបានរក្សាការសម្ងាត់នេះ ដោយមិនឲ្យមិត្តស្រីដឹងនោះទេ រហូតធ្វើឲ្យនាងភ្ញាក់ផ្អើល ជាមួយលុយដ៏ច្រើននេះ មុនថ្ងៃពួកគេរៀបការ។
តាមរយៈវីដេអូ បានបង្ហាញ Farhan អង្គុយជាមួយបងប្អូនសាច់ញាតិមួយក្រុម កំពុងរាប់លុយសន្សំទាំងនោះ និងមួយផ្នែកទៀត បង្ហាញគាត់ប្រើកាំបិតពុះជ្រែកបំពង់ប្ញស្សី ដើម្បីរលាក់លុយចេញ។ ហើយវីដេអូនេះផងដែរ ទទួលបានការចូលមើលរហូតជាង ១.៤ លានដង ចាប់តាំងបង្ហោះមក៕ រក្សាសិទ្ធិដោយ៖ លឹមហុង



@paansam Tq my famliy🥰 #fyp #fypシ #fypage #fypシ゚viral #fypdongggggggg #fyppppppppppppppppppppppp #fypsounds #penantian #sedih #kahwin ♬ bunyi asal – Farhan Sam