Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ស្រវឹង​ជោក​បើករថយន្ត​លឿន បុក​ម៉ូតូ​កង់​បី​

ភ្នំពេញ ​៖ ​ចិន​បើករថយន្ត​លឿន បុក​ម៉ូតូ​កង់​បី បណ្តាលឲ្យ​ខូតខាត​ខ្ទេច​ហើយ​ម្ចាស់​កង់​បី​របួសធ្ងន់​រួច​បើក​រត់ ត្រូវ​គេ​ដេញ​ចាប់​នៅត្រង់​ចំណុច​មុខ​វ៉​ត​ធឺ​ផាក ក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​១​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​បុរស​ជនជាតិ​ចិន ស្រវឹងធ្លាក់ភ្នែក​បុករឺ​ម៉ក​ម៉ូតូ ពីក្រោយ​ពេញទំហឹង ពេល​ឃើញ​ម្ចាស់​ម៉ូតូ​កង់​បី សម្លឹងមុខ​ពួគេ អ្នក​បើក​ឡាន​បង្ក បាន​ថយ​ឡាន​ទៅ​ក្រោយ រួច​បើ​កបំ​បុក បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី ក្រឡាប់​ផ្ងារជើង​។​

​ពេល​កើតហេតុ​នោះ រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទេ ប្រឹង​បន្ថែម​ល្បឿន​បើក​រត់ ជ្រុល​ទៅ​បុក​ក្បាល​នាគ ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយ បាក់​អស់​មួយ​កង់​ទើប​រថយន្ត ដាច់​កាឡេ​កង់​ឆ្វេង ទៅមុខ​លែងរួច ។ ជនបង្ក​ទាំងពីរ មិន​បាន​ត្រូវ​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ តែ​នៅក្នុង​រថយន្ត​គេ រកឃើញ​ឯកសារ​មួយ​សន្លឹក បញ្ចាក់​ថា ជនបង្ក​ទាំង​២​នាក់​នោះ ជា​ម្ចាស់​សហគ្រាស​សំណង់ ឈ្មោះ រ៉ុង ហ្សុ​ង ខន​ស្ត្រា​ក់សិន ឯ​.​ក (Rong Zhong Contruction Co.Ltd) ដែល​មាន​ទីតាំង នៅផ្ទះ​លេខ​១៦ ផ្លូវ​614 ភូមិ​១៩ សង្កាត់​បឹងកក់​2 ខណ្ឌ​ទួលគោក​។​

​គេ​ឃើញ​មានរឺ​ម៉ក ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ បុរស​ម្នាក់​ជា​ជនជាតិខ្មែរ មិន​ស្គាល់​អត្តសញ្ញាណ បើក​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត មកដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus RX300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2N -0345 បើកបរ​ដោយ បុរស​ជនជាតិ​ចិន ស្រវឹងស្រា​ជោកជាំ​២​នាក់ បើក​លឿន​ដូច​ហោះ ទៅ​បុក​ម៉ូតូ​កង់​បី​ពីក្រោយ​។ នៅពេល​ត្រូវ​រថយន្ត បើក​មក​បុក​ពីក្រោយ​បែបនេះ គេ​ឃើញ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​កង់​បី បាន មើល​មុខ​អ្នក​បើក ស្រាប់តែ​ភ្លាមនោះ ជនជាតិ​ចិន ដែល​កំពុង​ស្រវឹងធ្លាក់ភ្នែក ស្រាប់តែ​ច្រឡោតខឹង ក៏​ថយ​រថយន្ត​ទៅក្រោយ ប្រមាណ​ជាង​៣​ម៉ែត្រ រួច​បើ​កមក​បំបុក​រ៉ឺម៉ក ម៉ូតូ​កង់​៣​ពីក្រោយ ទាំង​កម្រោល បណ្តាលឱ្យ​ក្រឡាប់​ផ្ងាជើង បណ្តាលឲ្យ​ម្ចាស់​ម៉ូតូ​កង់​បី រងរបួស​ធ្ងន់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​