Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​៣​នាក់​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​

​កណ្តាល ​៖ ជនសង្ស័យ​៣​នាក់ ក្នុងករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយជ្រំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល បង្ក្រាប​និង​ឃាត់ខ្លួន កាលពី​ថ្ងៃ​អង្គារ ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ។​

​មន្ត្រីនគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​ខ្សាច់កណ្តាល បានឲ្យដឹងថា ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ចំនួន​៣​នាក់ ១-​ឈ្មោះ ប្រាក់ សាវុធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ ២-​ឈ្មោះ ឡុង រតនា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​លក់​ថ្នាំ​ញៀន ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​/​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល និង​ទី​៣-​ឈ្មោះ គឹម ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ កូន​ជាង​អ៊ុតសក់ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់​យក​រួមមាន​៖ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៤​កញ្ចប់​តូច (​ទម្ងន់​សរុប​០,៨០​ក្រាម​) កូន​កន្ត្រៃ​ចំនួន​១ ទូរស័ព្ទ​ម៉ាក​SAMSUNG ម៉ូតូ​ម៉ាក​ហុងដា C100 កូរ៉េ​ពណ៌​ក្រហម​ស៊េរី​ចាស់​ចំនួន​១​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។ នៅ​មុនពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយជ្រំ បាន​ដើរ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ហើយ​មាន ប្រជា​ពលរដ្ឋ​ល្អ​បាន​រាយការណ៍​ថា មាន​ការជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន នៅ​ចំណុច​កើតហេតុ ភ្លាមនោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយជ្រំ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៣​នាក់ និង​ដកហូត​បាន​វត្ថុតាង ដូច​បាន​រៀបរាប់​ខាងលើ​រួច​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់​កណ្តាល​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ បញ្ញាស័ក្តិ