ភ្នំពេញ ៖ ម៉ាក្រូ (Macros) គឺជាកម្មវិធីតូចៗដែលត្រូវបានរចនាឡើងដើម្បីជួយក្នុងការអនុវត្តការងារដដែលៗនៅក្នុងកម្មវិធី Microsoft Office ប៉ុន្តែក្រុមជនខិលខូចតែងតែព្យាយាមប្រើមុខងារនេះដើម្បីធ្វើការវា.យលុ.កចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ដោយលួចបញ្ចូលកម្មវិធីដែលមានមេរោគដែលអាចឱ្យពួកគេ លួចយកទិន្នន័យសំខាន់ៗ លុបទិន្នន័យចោល ឬលួចចូលប្រើពីចម្ងាយបាន។ នេះបើតាមការផ្សាយព័ត៌មាន នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុន Microsoft បានស្វែងរកវិធីដើម្បីការពារអ្នកប្រើប្រាស់ ពីការវា.យប្រ.ហារ ដោយបានបិទមុខងារនេះមិនឱ្យបើកដោយស្វ័យប្រវត្តិ ហើយទាមទារឱ្យអ្នកប្រើប្រាស់ចុចនៅលើប៊ូតុងដែលមានពណ៌លឿង ដើម្បីឯកភាពក្នុងការប្រើប្រាស់មុខងារនេះ។ ទោះជាយ៉ាងណាក្ដី ជនខិលខូចតែងតែរិះរកវិធីថ្មីៗ ដោយបង្កើតឯកសារដែលមានប្រធានបទពិសេស ដើម្បីទាក់ទាញជនរងគ្រោះមិនត្រឹមតែបើកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកដំណើរការមុខងារម៉ាក្រូផងដែរ។

ដើម្បីកែសម្រួលបញ្ហានេះ ចាប់ពីដើមខែមេសា Microsoft នឹងបិទកម្មវិធីម៉ាក្រូទាំងអស់នៅក្នុងឯកសារដែលទទួលបានពីអ៊ីនធឺណិត ហើយនឹងបង្ហាញការជូនដំណឹងដល់អ្នកប្រើប្រាស់ថា ឯកសារទាំងនោះមានភ្ជាប់មកជាមួយនូវកម្មវិធីម៉ាក្រូ និងទាមទារឱ្យពួកគេស្វែងយល់បន្ថែម។ នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើប៊ូតុងដើម្បីស្វែងយល់បន្ថែម វានឹងបង្ហាញអត្ថបទដែលផ្តល់ព័ត៌មាន អំពីហានិភ័យទាក់ទងនឹងការប្រើប្រាស់ កម្មវិធីម៉ាក្រូ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី