Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធដារ ជូនដំណឹងពី កម្រិតអត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីឆ្នាំ២០២១

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី កម្រិតអត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹង ។

បើតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមបទប្បញ្ញត្តិនៃជំពូកទី ៣ ប្រការ១៥ នៃប្រកាសលេខ ៥៤៣ សហវ.ប្រក ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីពន្ធលើប្រាក់បៀវត្ស និងសេចក្ដីណែនាំលេខ ៧០១៥ អពដ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ស្តីពី ការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្តល់ប្រាក់កម្ចីដល់និយោជិត អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការកំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីឆ្នាំ២០២១ ដោយផ្អែកលើការតណនាមធ្យមភាគ នៃមធ្យមភាគ អត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន ១០ ដូចខាងក្រោម៖

-៨,៨៧% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល

  • ៨,២៨% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក

អគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់បន្ថែមថា អត្រាការប្រាក់ខាងលើនេះ ប្រើប្រាស់ក្នុងគោលដៅអនុវត្ត កាតព្វកិច្ចកាត់ទុកពន្ធ លើអត្ថប្រយោជន៍បន្ថែម លើការផ្តល់ប្រាក់ឲ្យនិយោជិតខ្ចីតែប៉ុណ្ណោះ។

អាស្រ័យហេតុនេះ គ្រប់អង្គភាពពន្ធដារ និងគ្រប់សហគ្រាស ជាអ្នកជាប់ពន្ធទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×