ភាគហ៊ុនរបស់ ក្រុមហ៊ុន ជេអេសលែន ដែលមាននិមិត្តសញ្ញា JSL ដែលទើបតែបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃម្សិលមិញ បានឈានដល់ដែនកំណត់ខ្ពស់បំផុត ដោយមានកំណើន ២២០រៀល នាថ្ងៃជួញដូរដំបូង មកបិទនៅថ្លៃ ២.៤២០រៀលក្នុងមួយហ៊ុន។
ភាគហ៊ុននេះដែរមានតម្លៃជួញដូរចំនួន ៦៩១,៣៩លានរៀល។ ចំនែក អេស៊ីលីដា វិញមានតម្លៃជួញដូរដ៏ធំសម្បើមចំនួន ៨,៣២ប៊ីលានរៀល ដែលគ្របដណ្តប់ដល់ទៅប្រមាណ ៩៨,៦% នៃតម្លៃជួញដូរសរុបរបស់ទីផ្សារគោលចំនួន ៨,៤៣ប៊ីលានរៀល ទោះបីជាភាគហ៊ុននេះមានការថយចុះ ៦២០រៀលក្នុងមួយហ៊ុនក៏ដោយ។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ៣,២៨% មកត្រឹម ៥៣៥,៥៧ពិន្ទុនៅថ្ងៃម្សិលមិញនេះ៕