Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួប​ជាមួយ​កំពូល​អ្នក​ឡើង​ដូង «គ្មាន​ពីរ» បញ្ចេញ​ស្តាយ​ល៍​ប្លែក​ៗ​អស្ចារ្យ រហូត​គេ​ប្រសិទ្ធ​នាម​ថា…

spot_img

លោក Nguyen Van Nui​ មកពីភូមិ Can Ngon ឃុំ Thanh Yen ស្រុក U Minh Thuong ខេត្ត Kien Giang ប្រទេសវៀតណាម បានកំពុងល្បីល្បាញខ្លាំងណាស់ នៅលើអុិនធើរណិត ព្រោះតែស្តាយល៍ប្លែកៗដ៏អស្ចារ្យរបស់គាត់ ក្នុងការឡើងដូង។

កើតក្នុងគ្រួសារជាកសិករដ៏លំបាក ទាំងឪពុក ទាំងម្តាយ ថ្ងៃណាក៏ដៃជើងប្រឡាក់សុទ្ធតែភក់ ព្រោះរស់នៅពឹងតែលើមុខរបរស៊ីឈ្នួលកាប់គាស់ឲ្យគេ តាំងពីតូចមក លោក Nui តស៊ូរកស៊ីចិញ្ចឹមជីវិត មិនដែលស្គាល់ភាពស្រណុកសុខស្រួលនោះទេ។

លោក Nui បាននិយាយថា កាលពីកុមារភាព លោកតែងតែដើរតាមឪពុក និងបងប្អូន ទៅកាន់វាលស្រែ ដើម្បីឃ្វាលក្របី រកខ្យង និងស៊ីឈ្នួលឡើងកាប់ដូង។ កាលនោះ ឪពុករបស់គាត់ជាអ្នកឡើងកាប់ដូង ខណៈគាត់នៅខាងក្រោមមដើម្បីប្រមូលផ្លែ។

ក្នុងដំណើរជីវិតដ៏កំសត់នេះ បន្ទាប់មក គាត់ក៏បានហាត់ឡើងដូងដូចឪពុករបស់គាត់ដែរ ដោយឆ្លងកាត់ការធ្លាក់ជាច្រើនដង រហូតដល់អាយុ ១៤ ឆ្នាំ ទើបឡើងស្ទាត់ ចេញដើររកលុយដោយខ្លួនឯង។

កំពូលអ្នកឡើងដូងវ័យ ៤០ ឆ្នាំ រូបនេះ បានចែករំលេកថា «កាលពីមុន ខ្ញុំមិនទទួលបានប្រាក់ឈ្នួលឡើងកាប់ដូងដូចពេលនេះ​ទេ ប៉ុន្តែ ពេលកាប់ដូងឲ្យគេ ខ្លះគេ​ឲ្យដូងខ្ញុំពីរបី​ផ្លែ ឬ​ត្រី សាច់ ជាដើម»។ ប៉ុន្តែ​ ឥឡូវវាខុសគ្នា ដោយឡើងកាប់ដូង១ដើម ទទួលបានថ្លៃឈ្នួលចន្លោះពី ២៥០០០​ ដុង ទៅ ៣០០០០​ ដុង។

មិនថាខួបប្រាំង ខួបវស្សា លោក Nui បានដើរសុីឈ្នួលឡើងកាប់ដូងដ៏ខ្ពស់ៗ ដើម្បីរកប្រាក់ចិញ្ចឹមខ្លួនឯង និងចិញ្ចឹមឪពុកម្តាយចាស់ជរារបស់គាត់។ ប៉ុន្តែ​មិនដូចអ្នកដទៃ​ទេ ឧបករណ៍របស់គាត់​សម្រាប់ឡើងដូង​គឺមានតែ​កាំបិត​និងខ្សែ​សម្រាប់ចងធ្លាយដូងប៉ុណ្ណោះ។

ទាក់ទងការឡើងវិញ លោក Nui គ្រាន់តែយកកាំបិតខាំនិងមាត់ ចងខ្សែរុំចង្កេះ គាត់មិនបានអោបដើមទេ ដោយគ្រាន់តែប្រើដៃ និងជើងឡើងធម្មតា។ ឥរិយាបថឡើងដូងរបស់គាត់គឺខុសពីអ្នកផ្សេង បើយោងតាមការសង្កេត ក្នុងរយៈពេលប្រហែលដប់វិនាទី គឺគាត់បានឡើងដល់កំពូលចុងដូងដែលមានកំពស់ ១០ ម៉ែត្រ ហើយ។

លោកបានឲ្យដឹងទៀតថា «កាប់ដូង ពុះដូង ស្តាយល៍ឡើងដូង ខ្ញុំធ្វើបានគ្រប់ទាំងអស់ ហើយ​មួយម៉ោង ខ្ញុំកាប់ដូងបាន ៣​ដើម ជាធម្យមខ្ញុំរកប្រាក់បាន ២០០០០ ទៅ ៣០០០០​ ដុង ក្នុង១ដើម និងរកចំណូលបានជាង ៥០០០០ ដុង (ជាង ២​ដុល្លារ) ក្នុងមួយថ្ងៃ»។

ពិតណាស់ តាមរយៈវីដេអូ​លោក Nui បានបញ្ចេញស្ទីលបង្វិលខ្លួន ក្នុងអំឡុងពេលចុះពីដើម ឬសម្រូតក្បាលមកមុនតាមធាងដូង និងសូម្បីដើរឆ្លងផ្លោះពីដើមដូងមួយទៅដើមដូងមួយទៀត​ប្រៀបដូចសត្វស្វាអី។ លើសពីនេះ លោក Nui ក៏បានបង្ហាញភាពអស្ចារ្យ យកឆ្មេញខាំសកសំបកដូងទុំ​និងប្រើកែងដៃពុះបំបែកផ្លែដូងទៀតផង។

នៅពេលសួរពីឈ្មោះ​ហៅ​ក្រៅ​ថា «​coconut climbing saint​» លោក Nui សើចទាំងអៀនបន្តិច ហើយនិយាយថា​៖ «​នេះ​ជា​ឈ្មោះ​គួរឲ្យអស់សំណើចណាស់ កាលពីប៉ុន្មានឆ្នាំមុន មានអ្នក youtuber ថតឃ្លីបខ្ញុំឡើងដើមដូង​ធ្វើ​សៀកគ្រប់ប្រភេទនៅលើដើម រួចបង្ហោះវា ខ្ញុំមិននឹកស្មានថា មនុស្សម្នាចាប់អារម្មណ៍ច្រើនដល់ម្លុឹងទេ ហើយក៏មានមតិជាច្រើនបានសរសើរខ្ញុំថាជា ពួកបរិសុទ្ធឡើងដូងខាងលិច»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×