វីដេអូមួយ បានកំពុងទទួលការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ដែលបានបង្ហាញពីទិដ្ឋភាពអ្នករាំប្រុសស្រីក្មេងចាស់មួយក្រុម ដែលស្គាល់ថាជនជាតិភាគតិចដាយ (តៃ) បានបញ្ចេញក្បាច់រាំដ៏ចម្លែក ឃើញហើយហត់ជំនួស។
តាមរយៈវីដេអូ បានបង្ហាញអ្នករាំប្រុសស្រី២គូ បានចាក់ក្បាច់ទល់មុខគ្នា តាមរយៈសកម្មភាពអង្កុញជង្គង់លោត ខណៈដៃបញ្ចេញកាយវិការដូចពស់បើកវែក ឬ មាន់ចឹកស្រូវអុីចឹង។ តែទោះយ៉ាងណា ក្រុមម្ខាងៗក៏បានផ្លាស់ប្តូរគ្នារាំផងដែរនៅពេលដឹងថា ដៃគូរបស់ខ្លួនរាងហត់ ហើយក្រោយសម្រាកបន្តិច ក៏លោតចូលវិញ។
តែយ៉ាងណាមិញអ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញក្បាច់រាំចម្លែកដ៏មិនយល់នេះ ម្នាក់ៗបានត្រឹមសម្តែងការភ្ញាក់ផ្អើលប៉ុណ្ណោះ។ ក្នុងនោះ អ្នកខ្លះបានបញ្ចេញមតិទាំងអស់សំណើចថា គ្រាន់តែឃើញថ្មឈឺជើងជំនួស, រាំហើយសម្រាប់មួយអាទិត្យ ពីការចុកជង្គង់។ រីឯខ្លះទៀតថា ក្បាច់រាំនេះមើលទៅដូចមាន់ប្រយុទ្ធគ្នា ឬ ពស់ញីឈ្មោលកំពុងបើកវែកដាក់គ្នាអុីចឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





