Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! នា​រី​ម្នាក់​ដើរ​ប្រាប់​គេឯង ព្រោះ​អន់ចិត្ត​ម្តាយ​មិត្ត​ប្រុស «​អាំង​បាវ» ​ជាង១ពាន់​ដុល្លារ​តិច​ពេក លឺ​ហើយ​គ្រប់គ្នា​ដាក់​ឲ្យ​ចាស់ៗដៃ…

កាលពីពេលថ្មីៗនេះ នារីម្នាក់នៅក្នុងប្រទេសចិន បានរងការរិះគន់ជាខ្លាំងលើ Weibo ចំពោះការត្អូញត្អែរអំពី «អាំងប៉ាវ» ដែលឪពុកម្តាយមិត្តប្រុសរបស់នាងបានផ្តល់ឲ្យនាង។

នារីរូបនេះ បាននិយាយថា មុនចូលឆ្នាំចិន​នាងបានរួមដំណើរទៅកាន់ស្រុកកំណើតមិត្តប្រុស ​ដើម្បីទៅ​លេងឪពុកម្តាយរបស់គាត់។ ហើយនេះក៏ជាលើកទីមួយដែលនាងជួបពួកគេ។

អំឡុងពេលនាងស្នាក់នៅទីនោះ នាងត្រូវបានឪពុកម្តាយផ្តល់អាហារឆ្ងាញ់ៗ ដែលនាងមានអារម្មណ៍ថា “មិនអន់ពេកទេ” ហើយផ្តល់ឱ្យនាងនូវចំណាប់អារម្មណ៍ថា ពួកគេមិន “ខ្វះលុយ” ឬ “ក្រអឺតក្រទម” នោះដែរ។

នៅថ្ងៃចុងក្រោយសម្រាប់ការស្នាក់នៅ ម្តាយរបស់គាត់​បានផ្តល់អាំងប៉ាវដល់រូបនាង​ ហើយក្រោយមក នាងក៏បានបើកអ៊ុតមើល​ពេលកំពុងជិះ​រថយន្ត​វិលត្រឡប់ទៅ​ក្រុងវិញ។ នាងបាននិយាយថា “នៅពេលខ្ញុំបើកកញ្ចប់ពណ៌ក្រហមនៅក្នុងឡាន ចំណាប់អារម្មណ៍របស់ខ្ញុំចំពោះគ្រួសាររបស់ពួកគេបានផ្លាស់ប្តូរទាំងស្រុង ព្រោះថា ក្នុងអាំងប៉ាវនោះមានលុយត្រឹមតែចំនួន ១២៥៨ ដុល្លារ ប៉ុណ្ណោះ។ ហេតុនេះ ខ្ញុំមានអារម្មណ៍ថា ​ត្រូវគេ​ប្រមាថ និងមិនគោរព។ ហិរញ្ញវត្ថុរបស់ពួកគេ​មិនអន់ទេ ដែលពួកគេ​មិនគួរផ្តល់ឲ្យខ្ញុំតិចតួចបែបនេះសោះ!”។

អ្វីដែលគួរឲ្យហួសចិត្តនោះ ដើម្បីចង់ដឹងចម្លើយ នារីមានចិត្តលោភលន់រូបនេះ បានសួរនាំមិត្តសម្លាញ់ម្នាក់ ដែលបាននិយាយថា ចំនួននេះ​មិនអីទេ ហើយនាងគួរតែ​សរសើរទឹកចិត្តពួកគេទៅ។ តែទោះយ៉ាងណា នារីរូបនេះនៅតែមិនអាចទទួលយកបាន ហើយបាននិយាយថា «បើ​ពួកគេ​ស្ទាក់ស្ទើរក្នុងថ្ងៃ​ចូលឆ្នាំចិនលើកដំបូងបែបនេះទៅហើយ តើ​អនាគតថ្ងៃខាងមុខ ទៅជាយ៉ាងណា?»។

ដោយឡែក អ្នកលេងបណ្តាញសង្គម ក្រោយពីបានអានការបង្ហោះរបស់នាងរួច បានបញ្ចេញមតិរិះគន់យ៉ាងចាស់ៗដៃថា៖ «តើឪពុកម្តាយរបស់អ្នកឱ្យអ្នកប៉ុន្មាន?, អ្នកត្រូវដឹងថា អាំងប៉ាវ គឺជានិមិត្តសញ្ញាចេញពីបេះដូង ហើយមនុស្សមិនគួរមានអារម្មណ៍ថា មានសិទ្ធិទទួលបានទ្រព្យសម្បត្តិរបស់អ្នកដទៃនោះឡើយ, ទោះបីជាពួកគេផ្តល់ឱ្យអ្នក 1$ ក៏ដោយ ក៏វានៅតែជាអ្វីមួយដែលយើងគួរដឹងគុណ និងមិនត្អូញត្អែរឈ្លើយសឹករបៀបនេះនោះទេ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×