ភ្នំពេញ ÷ ពិតជាអាសូរណាស់ បុរស គ ម្នាក់ បានដើធ្លាក់ទៅក្នុងប្រឡាយទឹកលូស្ពានបឹងសាឡាង លិចទៅក្រោមជាច្រើនម៉ោង បណ្តាលឲ្យបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាងរាយការណ៍ ទៅសមត្ថកិច្ចឲ្យជួញមកជាបន្ទាន់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និងនិង២០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពមានឈ្មោះ ស៊ុយ សុជាតិ ភេទប្រុស អាយុជាង២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ជាមួយម្តាយ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីស្រ្តីម្នាក់លក់ដូរនៅជាប់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយរូបគាត់ បានឃើញបុរសរងគ្រោះខាងលើ បានដើរចុះទៅអង្គុយនៅជាប់មាត់ប្រឡាយទឹកលូស្ពានបឹងសាឡាង ក្រោយមកក៏បាត់បុរសរងគ្រោះ នៅសល់តែស្បែកជើង បន្ទាប់មកក៏ស្រ្តីឃើញហេតុការណ៍ខាងលើ បានរត់ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ និងរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកជួយចុះរាវភ្លាមៗ ។
បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ ក៏សហការគ្នាជាមួយប្រជាពលរដ្ឋចុះ ជួយរាវ មួយស្ទុះក៏ឃើញសពរួច បានស្រង់មកលើគោក ដើម្បីពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

