Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់ៗ​ចំនួន ៦​ចំណុច​ដើម្បី​ចូលរួម​ជំរុញ​វិស័យ​កសិកម្ម​អោយ​កាន់តែ​រីកចម្រើន​

​​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​ពុធ ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គម​ហាស​រនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់ ឆ្នាំ​២០១៨​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ទន្ទឹម​នឹង​ការ​បិទ​សន្និបាត សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ទើប​សាងសង់​រួចរាល់​ផងដែរ​។ អគារ​រដ្ឋបាល​ថ្មី​នេះ​ជា​អគារ​ភ្លោះ​មាន​កម្ពស់​៥​ជាន់​នៅ​ក្នុង​បរិវេណ​ទីស្តីការ ក្រសួង​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​អគារ​ផ្ការំដួល​» ដែល​នឹង​ក្លាយទៅជា​មរតក​ដ៏​ថ្លៃថ្លា​សម្រាប់​មន្ត្រីរាជការ​ជំនាន់​ក្រោយៗ​ទៀត​។​

​សម្តេច​តេជោ បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ដល់​អង្គសន្និបាតរ​បស់​ក្រសួងកសិកម្ម​ដែល​បាន​ធ្វើឡើង​អស់​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ ជាពិសេស​អរគុណ​ចំពោះ​ស្ថាន​ប័ន​ពាក់ព័ន្ធ​និង​ប្រជាកសិករ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​និង​យកចិត្តទុកដាក់​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឲ្យមាន​ការីកចម្រើន​។​

​កន្លងមក​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោ​នយោបាយ​ផ្សេងៗ​សម្រាប់​កសិករ​ក្នុង​ការជំរុញ​វិស័យ​កសិកម្ម​ឲ្យ​រីកចម្រើន​ដូច​ជា​ការដោះស្រាយ​បញ្ហា​ដីស្រែ​ដែល​ធ្លាប់​មាន​គ្រាប់មីន​អាច​ឲ្យ​កសិករ​បានធ្វើ​ស្រែចំការ​ឡើងវិញ​បាន ការបណ្តុះបណ្តាល​ជំនាញ​កសិកម្ម ការបណ្តុះបណ្តាល​ក្នុង​ការជ្រើសរើស​ពូជ ការង្កើន​គ្រឿងយន្ត​កសិកម្ម និង​ការបង្កើន​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម​។​ល​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់ៗ​ចំនួន ៦​ចំណុច​ដើម្បី​ចូលរួម​ជំរុញ​វិស័យ​កសិកម្ម​អោយ​កាន់តែ​រីកចម្រើន​៖


១.ត្រូវ​បន្ត​លើក​ក​ម្ពុស់ការ​ស្រាវជ្រាវ​ផ្នែក​ធនធានមនុស្ស​លើក​បច្ចេកវិទ្យា​កសិកម្ម ដើម្បី​អភិវឌ្ឍន៍​វិស័យ នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

២.ជំរុញ​ការធ្វើ​ពិពិត​កម្ម​កសិកម្ម ការកែច្នៃ​ផលិតផល និង​ត្រូវ​ខិតខំ​បន្ត​កែឆ្នៃ​ផលិតផល​សិកម្ម​បន្ថែម​ទៀត ដើម្បី​បំពេញ​បន្ថែម​លើ​តម្រូវការ​ទីផ្សារ​សព្វថ្ងៃ​។​

៣.ជំរុញ​ការលើកទឹកចិត្ត​ដល់​កសិករ ការ​ចិញ្ចឹមសត្វ​បន្ថែមទៀត ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ចំណីអាហារ​នៅលើ​ទីផ្សារ និង​ចូលរួម​រក្សា​គុណភាព​ចំណីអាហារ​ឲ្យមាន​អនាម័យ​ល្អ​ត្រឹមត្រូវ​។​

៤.ត្រូវ​ស្រាវជ្រាវ​លើ​បទ​ល្មើស​ផ្សេងៗ និង​ការពារ​ព្រៃ​លិច​ទឹក​កុំឲ្យ​មាន​ការកាប់បំផ្លា​ញ​ជា​បន្ត​ទៀត​។​

៥.ជំរុញ​ការអនុវត្តន​វារីវប្បកម្ម ថែរក្សា​ព្រៃ​លិច​ទឹក​ឲ្យបាន​គង់វង្ស បង្កើន​ការដាំ​ដំណាំ​ផ្សេងៗ​បន្ថែមទៀត​។

​៦.​ធានា​ឲ្យបាន​ការរក្សា​ព្រៃឈើ​បង្កើនការ​ដាំដុះ​ព្រៃឈើ​ឡើងវិញ​ត្រូវ​ចូលរួម​ឲ្យបាន​ល្អ​ទាក់ទង​នឹង​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ​ដល់​អង្គការ CADI ដែល​បាន​ផ្តល់​ពូជស្រូវ​ដ៏​ល្អ​សម្រាប់​ប្រទេស​កម្ពុជា និង​មាន​គុណភាព​សម្រាប់​ចែក​បន្ត​ដល់​កសិករ​ទាំងឡាយនា​ពេលខាងមុខ​។ សម្តេច​តេជោក៏បាន​អរគុណដ​ល់​ក្រសួងក​សិកម្ម​ដែល​បាន​បង្កើត​កម្មវិធី​ប្រឡងប្រណាំង​កសិករ​គំរូ ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​អោមាន​ការលូតលាស់ និង​រីកចម្រើន​ទៅមុខ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​