Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន ជេអេសអែល (JSL)បានកើនដល់ដែនកំណត់ខ្ពស់បំផុតប្រចាំថ្ងៃម្តងទៀតកាលពីថ្ងៃសុក្រ

កាលពីចុងសប្តាហ៍មុននេះ ភាគហ៊ុន ជេអេសអែល (JSL) ដែលជាភាគហ៊ុននៅលើទីផ្សារកំណើន បានកើនដល់ដែនកំណត់ខ្ពស់បំផុតប្រចាំថ្ងៃម្តងទៀតបន្ទាប់ពីចុះបញ្ជីជួញដូរលើផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍។ ដោយមានកំណើនចំនួន ២៤០៛ មកបិទនៅថ្លៃ ២.៦៦០៛ ក្នុងមួយហ៊ុន។

ភាគហ៊ុន អេស៊ីលីដា (ABC) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និង ឌីប៊ីឌី (DBDE) កើនឡើង ១៦០រៀល ៤០រៀល និង ១០រៀល រៀងគ្នា ខណៈភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) បានធ្លាក់ចុះ ៤០រៀល។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,៨៦%នៅថ្ងៃសុក្រដល់ ៥៤០,១៧ពិន្ទុ ជាមួយនឹងតម្លៃជួញដូរសរុបចំនួន ៤,៤៥ប៊ីលានរៀលនៅលើទីផ្សារគោល៕

×