ពិតណាស់ នៅក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤ កុម្ភៈ មនុស្សជាច្រើន ជាពិសេសនារីៗ តែងតែចង់បាននូវការយកចិត្ដទុកដាក់ពីដៃគូមកលើខ្លួន ក្នុងនោះសូមត្រឹមតែផ្កា១ទង គឺពេញចិត្តខ្លាំងណាស់ទៅហើយ ដោយមិនប្រាថ្នាអ្វីលើសពីនេះនោះទេ។ តែមកចាប់អារម្មណ៍គូស្នេហ៍មួយគូនេះវិញ គឺបានធ្វើឲ្យមនុស្សជាច្រើនលួចច្រណែនមិនស្ទើរនោះទេ ខណៈនារីដ៏មានភព្វសំណាងម្នាក់ ត្រូវបានបុរសជាស្វាមី កាដូផ្កាមួយបាច់ដ៏ស្រស់ស្អាត រំលេចជាមួយលុយដុល្លារក្រដាស 100$ យ៉ាងច្រើនសន្លឹកសន្ធឹកសន្ធាប់តែម្តង។
រូបភាពដ៏ផ្អែមល្ហែមរបស់គូស្នេហ៍ជនជាតិខ្មែរមួយគូនេះផងដែរ ក៏បានទទួលការចាប់អារម្មណ៍ដល់សារព័ត៌មានបរទេស ចុះផ្សាយព្រោងព្រាតតែម្តង។ ក្នុងនោះ កាសែតជាភាសាចិនមួយបានដកស្រង់ប្រភពពីហ្វេសប៊ុកមួយ ដោយបានបង្ហាញអារម្មណ៍សរសេររៀបរាប់ថា «ពេលភ្ញាក់ពីព្រលឹម ខ្ញុំឃើញរូបភាពពីរសន្លឹកក្នុង Group មួយបង្ហាញរូបភាពគូស្នេហ៍ខ្មែរមួយគូកំពុងប្រារព្ធទិវានៃក្តីស្រឡាញ់ ជាមួយបាច់ផ្កាដ៏ធំពិសេសបែបនេះ ឃើញហើយ ក៏គិតថា ឱស្នេហារបស់ពួកគេអើយ អីក៏ផ្អែមល្ហែមខ្លាំងម្ល៉េះទេ ខ្ញុំពិតជាចង់បានជីវិតបែបនេះណាស់។
អ្នកមាននៅស្រុកខ្មែរពិតជាសប្បាយចិត្តណាស់ក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់។ ខ្ញុំគិតថា វាជាការបង្កើតឡើងផ្តើមចេញពីជនជាតិចិនដើម្បីរមួរលុយជារូបផ្កា ហើយប្រគល់ឱ្យស្ត្រី។ វាហាក់ដូចជាប្រជាជនកម្ពុជាយល់យ៉ាងច្បាស់ក្នុងរឿងនេះ។
តើអ្នកប្រារព្ធទិវានៃក្តីស្រឡាញ់ថ្ងៃនេះនៅ Westport យ៉ាងដូចម្តេច? តើអ្នកនៅតែគិតពីស្នេហា ៩០ នាទីម្តងម្កាលទេ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

