នារីជាម្ចាស់ផ្ទះជួយមួយ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ខណៈបានមើលផ្ទះស្រាប់តែរកឃើញសត្វឆ្មាជាង ៥០ ក្បាល និងវិក័យបត្រភ្លើងសរុបទឹកប្រាក់ចំនួន ៣ ម៉ឺនបាត ត្រូវបានបន្យល់ទុក ហើយនឹងចំណាយលើការជួសផ្ទះអស់ប្រហែល ១០ ម៉ឺនបាត។
ម្ចាស់ផ្ទះជួលបានឲ្យដឹងថា នេះជាផ្ទះដំបូងរបស់នាង និងប្តី បន្ទាប់ពីរៀបការ ប៉ុន្តែ គ្រួសាររបស់នាងសម្រេចចិត្តដាក់ជួល ដោយសារទៅរស់នៅផ្ទះផ្សេងមួយទៀត ប៉ុន្តែ មិននឹកស្មានថា ជួលប៉ះចំអ្នកជួលមកពីឋាននរកបែបនេះសោះ ព្រោះថា ពេលនេះផ្ទះទាំងមូលរងការខូចខាត រួមទាំងកម្រាលឥដ្ឋ និងជញ្ជាំងផងដែរ។
នាង Waii Suwapat បានបង្ហោះវីដេអូខ្លីមួយនៅលើ Tiktok បង្ហាញពីសំណល់នៃផ្ទះរបស់នាង ដោយអ្នកជួលបានបន្យល់ទុកសត្វឆ្មាខាងក្នុងជាង ៥០ ក្បាល។ Wai បាននិយាយថា នាងបានទិញផ្ទះនេះកាលពី ២ ឆ្នាំមុនជាផ្ទះដំបូងរបស់នាងបន្ទាប់ពីរៀបការ។ ប៉ុន្តែ ដោយសារផែនការបានផ្លាស់ប្តូរ គ្រួសារនាងបានផ្លាស់ទៅផ្ទះផ្សេង ដូច្នេះនាងបានដាក់វាសម្រាប់ជួល។ ផ្ទះនេះត្រូវបានជួលដោយមានគ្រឿងសង្ហារឹម ហើយសត្វចិញ្ចឹមត្រូវបានអនុញ្ញាតផងដែរ។ នាងបន្តថា ដំបូងឡើយអ្នកជួលប្រាប់ថា គាត់មានឆ្មា ប៉ុន្តែ Wai មិនដឹងថាមានឆ្មាប៉ុន្មានក្បាលនោះទេ។ កិច្ចព្រមព្រៀង គឺថាឆ្មាត្រូវបានអនុញ្ញាត ប៉ុន្តែមិនឲ្យឡើងលើជាន់ទីពីរដែលជាន់ត្រូវបានធ្វើពីឈើកុងផ្លាកេ។ ព្រោះថាកាកសំណល់ឆ្មា អាចធ្វើឱ្យខូចកម្រាលឥដ្ឋ។ អ្នកជួលបានសន្យាថា នឹងរក្សាឆ្មានៅក្នុងបន្ទប់ជាក់លាក់មួយនៅជាន់ក្រោម។ មិនយូរប៉ុន្មាន អ្នកជិតខាងចាប់ផ្តើមមានបញ្ហាក្លិនស្អុយចេញពីផ្ទះ។ ដូច្នេះ អ្នកជួលបានប្រាប់ថា នាងបានរើឆ្មាទៅខាងក្រោយផ្ទះ។
Waii នៅបានឲ្យដឹងទៀតថា ឆ្នាំដំបូង ពេលនាងទៅលេងផ្ទះ គឺរកឃើញសត្វឆ្មាតែជាង ២០ ក្បាល ប៉ុណ្ណោះ ខណៈគ្រឿងសង្ហារឹមក៏មិនអីនោះទេ។ ប៉ុន្តែ ដោយសារអ្នកជិតខាងប្រាប់ថា ម៉ាស៊ីនត្រជាក់ត្រូវបានទុកចោលគ្រប់ពេល ហើយវិក័យប័ត្រភ្លើងឥឡូវអស់ជាង 30,000 បាត Waiti បានទៅលេងផ្ទះពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង។ ជាការពិតណាស់ គ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ទាំងអស់ត្រូវបានខូចខាត ក្នុងនោះរួមបញ្ចូលទាំងទូរទស្សន៍ សាឡុង ទូ ម៉ាសុីនបោកគក់ ទូទឹកកក និងរបស់ជាច្រើនទៀត។ Waii និងប្ដីមិនចង់ចោទប្រកាន់ទេ តែសង្ឃឹមថា អ្នកជួលនឹងបង់ថ្លៃជួលតាមកំណត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



