ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តចំនួន ៣ រូប និងតែងតាំងអភិបាលរង ១រូប ក្នុងនោះមានដូចជាៈ លោក គីម រិទ្ធី អភិបាលលរង នៃគណៈអភិបាល ខេត្តកណ្តាល ។ លោក លោក អ៊ឹង គឹមលាង អភិបាលលរង នៃគណៈអភិបាលពោធិសាត់ ។ លោកពៅ ពិសិដ្ឋ អភិបាលលរង នៃគណៈអភិបាលខេត្តសៀមរាប និងលោក ប្រាក់ សារ៉ាត តែងតាំង ជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ។

យោងតាមបានអនុក្រឹត្យផ្ទេរភារកិច្ច គឺលោក គីម រិទ្ធី ពីអភិបាលរង នៃគណ:អភិបាលខេត្តកណ្តាល ត្រូវបានផ្ទេរឲ្យកាន់មុខតំណែងជា អគ្គ នាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតែងតាំងលោកប្រាក់ សារ៉ាត ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណ:អភិបាលខេត្តកណ្តល ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២ ដែលទើបតែទទួលបាន នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក ពៅ ពិសិដ្ឋ ពីអភិបាលរងខេត្តសៀមរាប ទៅជាអភិបាលរង នៃគណ:អភិបាលខេត្តពោធិ៍សាត់ និងផ្ទេរភារកិច្ចលោក អ៊ឹង គឹមលាង ពីអភិបាលរង ខេត្តពោធិ៍សាត់ ទៅជាអភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ







