Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​២ ខែ​ឧសភា​ មាន​គ្រោះថ្នាក់​ចរាចរ​ស្លាប់​៧​នាក់ របួស​៥​នាក់​

​​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ រងរបួស​ធ្ងន់ ៤​នាក់ របួសស្រាល​១​នាក់ មិន​ពាក់​ពួក​សុវត្ថិភា​ពេល​គ្រោះថ្នាក់ ៥​នាក់​។​

​យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១០​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ៤​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី​ល្បឿន ៤​លើក​(​ស្លាប់​៣​នាក់​), មិន​គោរព​សិទ្ធិ ៤​លើក​(​ស្លាប់​២​នាក់​) កត្តា​យាន ២​លើក​(​ស្លាប់​២​នាក់​) ។​

គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៧​លើក ផ្លូវ​ខេត្ត ៣​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​តូច ៤​លើក រថយន្ត​ធំ ៣​លើក ថ្មើរជើង ១​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​ពោធិ៍សាត់ ២​លើក ស្លាប់​៤​នាក់​, ភ្នំពេញ ២​លើក ស្លាប់​២​នាក់ របួស​១​នាក់ និង​ខេត្ត​កណ្តាល ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​ដដែល​បាន​បន្តថា រយៈពេល​២​ថ្ងៃ ដើម​ខែ​ឧសភា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៩​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨​នាក់ របួសធ្ងន់ ១៥​នាក់ របួសស្រាល ២​នាក់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×