ដោយសារជំងឺរាតត្បាត Covid-19 នោះការប្រើម៉ាសមុខ បានក្លាយជាបទដ្ឋានសម្រាប់មនុស្សគ្រប់គ្នា។ ម៉ាស់មុខបានក្លាយជាផ្នែកបន្ថែមនៃទម្រង់មុខរបស់យើង ជាពិសេសនៅពេលយើងចេញទៅក្រៅ។ តែទោះជាយ៉ាងណា ក៏នៅពេលញ៉ាំអាហារក្រៅ គឺអ្នកត្រូវតែបើកម៉ាស់ចេញ ហើយវាក៏ «រំដោះ» ភាពថប់ផងដែរ។
ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនមួយក្នុងប្រទេសកូរ៉េខាងត្បូងបានបញ្ចេញ Kosk ជាម៉ាសបិទត្រឹមច្រមុះ។ ដូចដែលបានពន្យល់ដោយ The Guardian ពាក្យនេះបានមកពីការផ្សំពាក្យ Ko ដែលជាច្រមុះនៅក្នុងភាសាកូរ៉េ និងពាក្យរបាំង។ របាំងច្រមុះទាំងនេះមានពីរម៉ូដ មួយគឺត្រូវពាក់ត្រឹមច្រមុះ ហើយមួយទៀតក៏មានការរចនាដែលអាចឲ្យអ្នកប្រើបើកមាត់ពេលចង់ញ៉ាំ។
ខណៈវាហាក់រាងចម្លែកបន្តិចមែន តែវាត្រូវបានគេមើលឃើញថា ប្រសើរជាងការមិនពាក់អ្វីនៅពេលនៅខាងក្រៅ ជាពិសេសនៅពេលនៅក្នុងហាងកាហ្វេ ភោជនីយដ្ឋាន និងកន្លែងសាធារណៈផ្សេងទៀត។ Kosk ត្រូវបានលក់តាមរយៈគេហទំព័រ Coupang ក្នុងប្រទេសកូរ៉េខាងត្បូងក្នុងតម្លៃ 9,800 វ៉ុន ដែលមានតម្លៃប្រហែល ៨ ដុល្លារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


