ជាការពិតណាស់ ស្រ្តីភាគច្រើនមិនថាលំដាប់ណានោះទេ នៅក្នុងសម័យដ៏ទំនើបបច្ចុប្បន្ននេះ តែងតែនិយមបង្ហាញភាពឡូយឆាយ ជាពិសេសជាមួយគ្រឿងអលង្ការ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីមហាជនមិនថានៅខាងក្រៅ ឬនៅលើបណ្តាញសង្គម។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់នារីដ៏ស្រស់ស្អាតម្នាក់ បានកំពុងទទួលការចាប់យ៉ាងខ្លាំងតែម្តង នៅលើបណ្តាញសង្គម ព្រោះថា នាងគ្រាន់តែ «ឧបកិច្ច» ពាក់កៅស៊ូក្រងជាខ្សែ.ក ឬជាកងដៃសោះ ក៏ស្រស់ស្អាតខ្លាំងប្រៀបដូចពាក់មាសពេជ្រអុីចឹង។
នេះបើតាមគណនីហ្វេសប៊ុកស្រីស្អាត ជេៗសុផាន់ណា អ្នកចូលចិត្តផុស ដែលជាតារាហ្វេសប៊ុកដ៏ល្បីមួយរូប បានបង្ហោះរូបភាពទាំងនោះ ដោយភ្ជាប់ Caption យ៉ាងខ្លីថា៖ «ធ្លាប់លឺអត់ថា អ្នកស្អាតធ្វើអីពាក់អីក៍សម»។
ក្រោយពីបានឃើញឡើងអស់ទាស់បែបនេះ អ្នកលេងបណ្តាញសង្គម បានចូលខមិនថា ធ្លាប់ពាក់ដែរតាសកាលពីក្មេង, ស្អាតប្លែកណាស់ សង្ស័យតិចទៀត កៅស៊ូឡើងថ្លៃ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


