អតីតចៅហ្វាយក្រុងនៃប្រទេសប្រេស៊ីល ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ ដោយសារប្រមូល និងសម្លាប់សត្វឆ្កែជាង ៤០០ ក្បាល យ៉ាងអាណោចអាធម ដែលពលរដ្ឋរបស់ខ្លួនមិនអាចទទួលយកបាន ។
លោក Marcelo Pamplona ត្រូវបានគេរាយការណ៍ថា បានផ្តល់សាច់ប្រាក់ដល់អ្នកស្រុកដែលចាប់បានសត្វឆ្កែនៅ Santa Cruz do Arari ស្ថិតនៅមាត់ទន្លេ Amazon ក្នុងភាគខាងជើងប្រទេសប្រេស៊ីល ។
សត្វឆ្កែទាំងនោះត្រូវបានគេដឹកតាមលើនាវា នៅក្នុងទន្លេដ៏ធំនេះ ហើយទីបំផុត វាក៏បានលិច ។
សត្វឆ្កែដទៃទៀត ត្រូវបានបោះចោលនៅក្នុងទីតាំងដាច់ស្រយាលផ្សេងៗ នៅក្នុងព្រៃអាម៉ាហ្សូន ទីកន្លែងដែលពួកវានឹងដាច់អាហាររហូតងាប់ ឬ ក្លាយជាចំណីរបស់សត្វព្រៃដទៃទៀត ។
ថ្វីបើចៅហ្វាយក្រុងនេះបានអះអាងថា គាត់បានកំពុងដោះស្រាយបញ្ហាទីក្រុងដែលសត្វឆ្កែអនាថា «មានជំងឺ» ក៏ដោយ តែម្ចាស់ឆ្កែជាច្រើនបានអះអាងថា សត្វឆ្កែរបស់ពួកគេត្រូវបានលួចពីផ្ទះរបស់ពួកគេ ដោយអ្នកស្រុកដើម្បីទទួលបានរង្វាន់ជាសាច់ប្រាក់ ។
ប៉ូលីសបានចាប់ផ្តើមស៊ើបអង្កេតនៅក្នុងខែឧសភា ឆ្នាំ២០១៣ នៅពេលលោក Pamplona ដែលបន្ទាប់មកជាចៅហ្វាយក្រុង Santa Cruz do Arari បានអំពាវនាវក្រុមការងារក្រុមប្រឹក្សា និងពលរដ្ឋក្នុងតំបន់ ចាប់សត្វឆ្កែអនាថានៅតាមដងផ្លូវទីក្រុង ។
ដោយមានភាពចម្រូងចម្រាស់ លោកបានប្រកាសតាមវិទ្យុក្នុងស្រុកមួយថា ពលរដ្ឋនឹងទទួលរង្វាន់ ២ ផោនដ៍ (២ដុល្លារ) ដែលចាប់បានឆ្កែឈ្មោល និង ៤ ផោនដ៍ (៥ ដុល្លារ) សម្រាប់ឆ្កែញី ក្នុង១ក្បាលៗ និងបានបញ្ជាក់ថា ឆ្កែទាំងនោះត្រូវតែចងនឹងខ្សែ ។
គាត់អះអាងថា សត្វឆ្កែអនាថាទាំងនោះកំពុងបង្កជំងឺរីករាលដាលនៅក្នុងទីក្រុង ។
ប៉ុន្តែ ខណៈដែលសត្វឆ្កែបានងាប់ពីមុខរបួសរបស់ពួកវា សាកសពរបស់ពួកវាត្រូវបានគេយកទៅបោះចោលក្នុងទឹក, ប៉ូលីសបាននិយាយ ។
បន្ទាប់ពីស៊ើបអង្កេតសាក្សីម្នាក់ដែលអះអាងថា សត្វឆ្កែ២ក្បាលរបស់គាត់ ត្រូវបានចាប់ដោយក្រុមការងារក្រុមប្រឹក្សា ដោយគ្មានការអនុញ្ញាតពីគាត់ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការការពារពីប៉ូលីស បន្ទាប់ពីគាត់បានអះអាងថា គាត់ត្រូវបានគំរាមកំហែង និងវាយធ្វើបាបដោយកូនចៅរបស់លោក Pamplona ។
កាលពីម្សិលមិញ ចៅក្រម Leonel Calvacanti មកពីតុលាការព្រហ្មទណ្ឌ Cachoeira do Arari បានថ្កោលទោសលោក Pamplona ឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ និងផាកពិន័យប្រាក់ប្រហែល ៤០០ ពាន់ផោនដ៍ សម្រាប់បទល្មើសបរិស្ថាន និងធ្វើបាបសត្វ ។
មនុស្ស ៦ នាក់ ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងការប្រមាញ់ឆ្កែ ក៏ទទួលទោសជាប់ពន្ធនាគារផងដែរ ក្នុងនោះរួមមានបងប្រុសលោក Pamplona និងអតីតលេខាដឹកជញ្ជូន ដែលត្រូវបានកាត់ទោសឲ្យជាប់គុក ២ ឆ្នាំ ៤ខែ ៕ ចន្ទី