សារផ្តាំផ្ញើយ៉ាងច្រើនហូរហែ ជាការលាប្តីស្រឡាញ់ជាលើកចុងក្រោយ របស់នារីជាប្រពន្ធម្នាក់ ដែលបានដឹងថាខ្លួនមិនអាចបន្តជីវិតរស់នៅតទៅទៀតបាន ជាមួយកូនក្នុងផ្ទៃ ដោយសារតែជំងឺដ៏កាចសាហាវកូវីដ១៩ បានធ្វើឲ្យគ្រប់គ្នាអានហើយរំជួលចិត្ត អាណិតសោកស្តាយជាពន់ពេកក្រៃ។ ពិតណាស់ បើទោះជារឿងនេះ ត្រូវបានដឹងថាបានកើតឡើងនៅក្នុងប្រទេសថៃកន្លងទៅយូរហើយក្តី តែនេះជាសារមួយចង់ដាស់តឿនទៅដល់មនុស្សគ្រប់គ្នា កុំមើលស្រាលជំងឺដ៏កំណាចមួយនេះឲ្យសោះ ព្រោះថាអ្នកអាចភ្លេចកូវីដបាន តែកូវីដមិនភ្លេចអ្នកឡើយ។
សារលិខិតរបស់នារីជាប្រពន្ធជនជាតិថៃរូបនោះ ដែលត្រូវបានគណនីហ្វេសប៊ុកឈ្មោះថា Ah Ny PB ដកស្រង់ប្រភពពីហ្វេសប៊ុកមួយយកមកបង្ហោះកាលពីពេលថ្មីៗនេះ មានខ្លឹមសារដើមទាំងស្រុងថា៖ ផ្ញើជូនបងចេម (Jem) ជាទីស្រឡាញ់ ថាអូនឆ្លងមិនផុត ពីកូវីត១៩ – ឲ្យអូនសូមទោសដែលមិនបានអោយបងជួបមុខកូន អូននឹងទៅនៅជាមួយកូនដោយខ្លួនឯង អូននឹងចិញ្ចឹមកូនអោយបងខ្លួនឯង សូមឲ្យប្តីប្រើជីវិតឲ្យបានល្អ នឹកដល់អូននឹងកូនខ្លះៗក៏គ្រប់គ្រាន់ ថាបងមានប្រពន្ធថ្មី បងត្រូវរើសនារីល្អៗក្នុងជីវិត ជីវិតត្រូវបន្តទៅមុខជានិច្ច អូនសង្ឈឹមថាមានជាតិមុខយើងនឹងបានជួបគ្នាទៀត នៅជាមួយគ្នាម្តងទៀតជាមួយគ្នាហើយនឹងកូនយើងម្តងទៀតណា។
អូនគ្មានអ្វីអោយបងទេ តែអូនបានប្រាប់ម៉ែឲ្យឡានទៅបងហើយ អរគុណណាដែលអត់ធ្មត់នៅជាមួយអូនមកសែនយូរណាប្តីសម្លាញ់។ អូនស្រឡាញ់បងណាស់ ស៊ូៗណាបង យ៉ាងហោចណាស់ក៏អូនបានលាបង បងអាចធ្វើបានទេបងឈប់លេងល្បែងភ្នាស់ទៅ វាគ្មានរីកចម្រើនទេមានតែអស់លុយ ខំប្រឹងធ្វើការរកសុីដើម្បីបង់រំលួសផ្ទះយើង អូនមានបំណងចង់សម្រាកនៅផ្ទះ មិនបានចង់ចាកចេញទៅ តែវាពិតជាហាមមិនបានពិតមែន។ បើបងមានប្រពន្ធក្រោយទៀត យករូបថតរៀបការយើងមកទុកនៅផ្ទះម៉ែអូនណា មនុស្សស្រីមិនអាចអត់ធន់ឃើញបានទេ។
ផ្ញើឧស្សាហ៍មកមើលម៉ែអូនផងណា ដំបូងៗ គាត់ប្រាកដជាធ្វើចិត្តមិនបាន ឧស្សាហ៍មកបង្ខំគាត់អោយញុំាបាយ ម៉ែអូនស្រឡាញ់បងណាស់ តែគាត់មនុស្សបែបត្រង់ៗ អូនផ្ញើមើលម៉ែអូនផងណា ចិញ្ចឹមឆ្កែយើងអោយល្អផងណា កុំអោយវាស៊ីតាមចិត្តពេក ហើយងូតទឹកអោយវាផង ប្រាប់វាផងថាខ្ញុំនឹក ។ល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
នេះជារឿងរ៉ាងដ៏កំសត់របស់នារីឈ្មោះ Chadaphon Phenkhetrawit អាយុ ២៦ ឆ្នាំ មានផ្ទៃពោះ ៥-៦ខែ បានកើតកូវីត១៩ ហើយស្លាប់ទំាងម្តាយនិងកូន បន្ទាប់ទើបរៀបការជាមួយគ្នាប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











