Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់! បុរស​ចំណាស់​ម្នាក់​ត្រូវ​រស់នៅ​ភា​ព​ឯកោ ១៤ ខែ បន្ទាប់​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ ចំនួន​រហូតដល់​ទៅ…

បុរសវ័យចំណាស់ម្នាក់ មកពីប្រទេសទួរគី បានចំណាយពេល ១៤ ខែចុងក្រោយនៃជីវិតរបស់គាត់ ស្ថិតក្នុងភាពឯកោ បន្ទាប់ពីត្រូវបានធ្វើតេស្តិ៍វិជ្ជមាន Covid-19 មិនតិចជាង ៧៨ ដង ចាប់តាំងពីបានឆ្លងនៅក្នុងខែវិច្ឆិកា ២០២០ មក។

លោក Muzaffer Kayasan អាយុ ៥៦ ឆ្នាំ ត្រូវបានបង្ខាំងនៅក្នុងមន្ទីរពេទ្យ និងផ្ទះរបស់គាត់ អស់រយៈពេលជាងមួយឆ្នាំ ហើយគាត់កំពុងស្វែងរកវិធីដើម្បីត្រលប់ទៅជីវិតធម្មតារបស់គាត់វិញ បន្ទាប់ពីបានឆ្លងមេរោគកូវីដ-១៩ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ Kaysan ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងព្យាបាលរហូតដល់ជំងឺរបស់គាត់បានធូរស្រាលច្រើន។ តែទោះយ៉ាងណា គាត់នៅតែទទួលរោគសញ្ញាកាន់តែអាក្រក់នៃ Covid-19 ដោយមេរោគនៅតែមាននៅក្នុងប្រព័ន្ធរាងកាយរបស់គាត់ ហើយរាល់ការធ្វើតេស្តដែលគាត់បានឆ្លងកាត់តាំងពីពេលនោះមក បានប្រែជាវិជ្ជមាន ដែលបង្ខំឲ្យគាត់រស់នៅដាច់ដោយឡែកពីគេ មិនថានៅក្នុងមន្ទីរពេទ្យ ឬនៅផ្ទះនោះទេ។

លោក Kayasan គឺជាអ្នកជំងឺមហារីកឈាម ហើយមានភាពស៊ាំ ដែលគ្រូពេទ្យពន្យល់ថា នេះជាមូលហេតុដែលរាងកាយរបស់គាត់ត្រូវបន្តផ្ទុកមេរោគនេះរយៈពេលយូរ។ គាត់ត្រូវបានចេញវេជ្ជបញ្ជា ឱ្យប្រើ ថ្នាំ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់គាត់ ប៉ុន្តែ ដំណើរការនេះ មានរយៈពេលយូរ និងពិបាក។

ពិតណាស់ ការរស់នៅ ឯកោ យ៉ាងយូរបែបនេះ បានធ្វើឲ្យជីវិតសង្គមរបស់ Muzaffer សឹងតែមិនអាចប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិបាន ដោយគេអនុញ្ញាតឱ្យគាត់មើលឃើញចៅៗ តាមបង្អួចប៉ុណ្ណោះ។ មានតែប្រពន្ធ និងកូនប្រុសពៅរបស់គាត់ប៉ុណ្ណោះ ដែលនៅជាមួយគាត់។

លោក Kaysan បានប្រាប់ទីភ្នាក់ងារ Anadolu ថា៖ “ខ្ញុំមិនមានបញ្ហាអ្វីទេនៅទីនេះ ក្រៅពីមិនអាចប៉ះពាល់មនុស្សជាទីស្រលាញ់របស់ខ្ញុំ។ វាពិបាកណាស់! ខ្ញុំមិនអាចទទួលបានការចាក់ថ្នាំបង្ការ ដោយសារតែ ស្ថានភាពរបស់ខ្ញុំ”។

តែទោះយ៉ាងណា គេក៏មិនច្បាស់ទេថា តើរយៈពេល ១៤ ខែនៃការធ្វើតេស្តវិជ្ជមានជានិច្ចសម្រាប់ Covid-19 ចំនួន ៧៨ ដង ដើម្បីឱ្យប្រាកដ បង្កើតជាកំណត់ត្រាណាមួយនោះទេ ប៉ុន្តែ Muzaffer Kayasan ពិតជាមានវាគ្រប់គ្រាន់ហើយៗ ឥឡូវនេះ គាត់កំពុងអង្វរអាជ្ញាធរឱ្យស្វែងរកដំណោះស្រាយចំពោះបញ្ហារបស់គាត់ផង។ ប៉ុន្តែ ជាអកុសល វ៉ាក់សាំង Covid-19 មិនមែនជាចម្លើយទេ ព្រោះគាត់មិនអាចចាក់វ៉ាក់សាំងបាន ដោយសារស្ថានភាពសុខភាពរបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×