Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​មក​ម្នាក់ទៀត​ហើយ ផ្អេីល TikTok! បុរស​វៀតណាម​ម្នាក់ កំពុង​ល្បី​ខ្លាំ​ង បន្ទាប់​បង្អួត​ពាក់មាសជ្រែកខ្លួនទម្ងន់រហូត ២ គីឡូ និង​ថែមទាំង…

បុរសជនជាតិវៀតណាមអាយុ ៣៩ ឆ្នាំម្នាក់ ថ្មីៗនេះ បានធ្វើឲ្យអ្នកលេងអុិនធើរណែត ភ្ញាក់ផ្អើលខ្លាំងតែម្តង បន្ទាប់ពីបុរសរូបនេះបានបញ្ចេញភាពងប់ងល់ពាក់គ្រឿងអលង្ការមាសរាប់គីឡូក្រាម ជុំវិញក និងដៃ ហើយប្រើប្រាស់ឡាននិងម៉ូតូធ្វើពីមាសថែមទៀតផង។

លោក Tran Duc Loi សហគ្រិនម្នាក់មកពីខេត្ត An Giang ប្រទេសវៀតណាម បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកំណើតរបស់គាត់ ដោយសារតែគាត់ចាប់អារម្មណ៍នឹងលោហៈដ៏មានតម្លៃបំផុតរបស់ពិភពលោក។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ លោក Tran ដែលប្រកបរបរលក់ជីងចក់អាមេរិកខាងត្បូង ជាសត្វចិញ្ចឹមដ៏ប្រណិត បានធ្វើរឿងដ៏ចម្លែក ពាក់មាសជ្រែកខ្លួន ដោយចាត់ទុកថាជាមធ្យោបាយជំរុញសំណាង និងវិបុលភាពរបស់គាត់។ គាត់ជឿថា មាសទាក់ទាញសំណាងក្នុងអាជីវកម្ម ដូច្នេះគាត់ត្រូវប្រាកដថា ពាក់វាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន គ្រប់ពេលដែលគាត់ចេញទៅក្រៅ។

Duc Loi និយាយថា៖ “ដំបូងឡើយ ខ្ញុំពាក់គ្រឿងអលង្ការតែ ពីរបីគ្រឿងប៉ុណ្ណោះ ហើយបន្ទាប់មក ខ្ញុំបន្តបន្ថែម ទៀត។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា ឡើងទម្ងន់ ប៉ុន្តែ ខ្ញុំស៊ាំនឹងវា។ ខ្ញុំព្យាយាមរកសមតុល្យភាព ព្រោះ គ្រឿងលម្អមាសតូចៗ អាចបែកបានយ៉ាងងាយ ខណៈ ដែលរបស់ក្រាស់ពេក ក៏ធ្ងន់ខ្លាំង មិនអាចពាក់បាន ក្នុងរយៈ ពេលយូរ»។

ក្រៅ ពីគ្រឿងអលង្ការដ៏លើសលប់ ដែលគេ ឃើញពាក់ក្នុងវីដេអូ TikTok ដ៏ល្បី លោក Duc Loi ក៏មានរថយន្ត Lexus ពណ៌មាស និងព្រមទាំងម៉ូតូមាសពីរគ្រឿងផងដែរ។ គាត់អះអាងថា សុទ្ធតែធ្វើពីមាស ប៉ុន្តែ មនុស្សជាច្រើនពិបាកនឹងជឿណាស់។ ដំណើរការធ្វើ ការ ធ្វើ មាសតែ មួយមុខ ត្រូវបានគេ ជឿ ថា នឹងចំណាយប្រាក់រាប់រយលានដុងវៀតណាម។

លោក Tran Duc Loi បានបង្ហើបថា គាត់ពាក់គ្រឿងអលង្ការមាសទម្ងន់ជិត ២ គីឡូក្រាម គ្រប់ពេលដែលគាត់ចេញទៅក្រៅ រួមមាន ខ្សែក ទម្ងន់ ២៥០ ក្រាម (បន្តោងរូបនាគ) ចិញ្ចៀនមាសដ៏ធំចំនួន ១០ ខ្សែដៃក្រាស់មួយ និងនាឡិកាធ្វើពីមាសដ៏ធំ។ ការពាក់ជ្រែកខ្លួនបែបនេះ លោក Tran Duc និយាយបែបនេះថា វា គោលការណ៍ហុងស៊ុយ។

បុរសរូបនេះ បាននិយាយថា៖ «ខ្ញុំធ្វើ តាមហុងស៊ុយ ព្រោះ ខ្ញុំមានជោគវាសនា ពណ៌មាស ដូច្នេះ វា ត្រូវនឹងពណ៌មាស»។

បើទោះជាមានមនុស្សមួយចំនួនបានរិះគន់ Tran Duc Loi ចំពោះការបង្ហាញពីទ្រព្យសម្បត្តិរបស់គាត់ និងធ្វើជាគំរូអាក្រក់ដល់យុវវ័យក៏ដោយ តែវីដេអូ TikTok របស់គាត់បានធ្វើឱ្យបុរសអាយុ ៣៩ ឆ្នាំ រូបនេះក្លាយជាតារាបណ្តាញសង្គម។ ឃ្លីបមួយចំនួនរបស់គាត់មានអ្នកចូលមើលរាប់លាន ហើយមនុស្សជាច្រើនបានបញ្ចេញមតិថា ពួកគេប្រាថ្នាថាចង់បានជីវិតដ៏មានសំណាង ហ៊ុព័ទ្ធដោយមាសដូច Tran ដែរ។

អ្នកលេងបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា ៖ « ខ្ញុំក៏ប្រាថ្នា ចង់មានលុយច្រើនដែរ ដើម្បីមានភាពសប្បាយរីករាយបែបនេះ» ។

គួរបញ្ជាក់ថា វៀតណាម មិនមែនទើបតែមានមនុស្សពាក់មាសដ៏ចម្លែកជ្រែកខ្លួនបែបនេះនោះ ទេ។ នៅចាំទេ! កាលពីប៉ុន្មានឆ្នាំមុន បុរសម្នាក់ឈ្មោះ Tran Ngoc Phuc បានល្បីល្បាញខ្លាំង ដោយសារពាក់គ្រឿងអលង្ការមាសទម្ងន់សរុប ១៣3kg នៅគ្រប់ទីកន្លែងដែលគាត់បានទៅ ហើយថែមទាំងអះអាងថាវាមានប្រយោជន៍សម្រាប់អាជីវកម្ម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@ducloitran67ag

Buổi chiều nhẹ cùng ae tít tóc vui vẻ nha cả nhà

♬ nhạc nền – Đức Lợi Trần
@ducloitran67ag

Buổi tối nhẹ

♬ nhạc nền – Đăng Vinh – Đăng Vinh ( Lò Nhạc Chế )
@ducloitran67ag

Ve an giang thôi ae oi

♬ nhạc nền – boss
×