Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤ឆ្នាំ ផែនការពពោះមិនអាចទៅរួច សុគន្ឋ នីសានៅតែ មិនព្រួយចំណងស្នេហ៍

ភ្នំពេញ ៖តារាខ្លះមានកូនមុនរៀបការ និងខ្លះទៀតរៀបការបានតែ៦ខែក៍បានកូន បីប្រលែង លេង ទៅហើយ។ប៉ុន្ដែសម្រាប់សុគន្ធ និសា វិញរៀបការជាង៤ឆ្នាំនៅតែគ្មានកូន១គ្រាប់សោះ ទើបធ្វើឲ្យចំណងស្នេហាមិនសូវ ផ្អែមល្ហែមនោះទេ តែនៅថ្ងៃទិវារនៃក្ដីស្រលាញ់(Valentine ‘Day) កាលពីថ្ងៃទី១៤ខែកុម្ភៈ នោះនិសា ទទួល បាន កាដូពិសេសពីស្វាមីហើយនាង ទទួល ស្គាល់ថាភាពរវល់រៀងៗខ្លួនរវាងនាងនិងប្ដីទើប ធ្វើឲ្យមិនសូវមានពេល វេលាជួបគ្នា។ក្រោយនិសា ត្រូវប្ដីជូនកាដូពិសេសនោះFan របស់តារាហង្សមាសរូបនេះបានជូនពរឲ្យនាង ឆាប់ ទទួ លបានកាដូធំនោះកូនលើកទី១ ខណៈដែលខ្លះទៀតបានលើកឡើងថាក្រោយសុគន្ធ និសា និងប្ដីរួម រស់ ជា មួយគ្នាបានជាង៤ឆ្នាំនេះមើលទៅមុខមាត់ អ្នកទាំង២កាន់តែដូចគ្នាដូច បងប្អូនបង្កើតអីចឹង។

សុគន្ធ និសា បានខកខានយកកូនដំបូងព្រោះតែនាងមិនទាន់ ទទួលបានសិទ្ធិ (Visa) ចេញ ទៅរស់នៅអាមេរិក ស្រ បច្បាប់នោះទេ ទើបធ្វើឲ្យផែនការណ៍នាងចង់បង្កើតកូនភ្លាម បានសញ្ជាតិអាមេរិកភ្លែតនោះត្រូវពន្យាពេល។ដោយសារតែនិសា មើលឃើញថាមិត្តភក្ដិ នៅជុំវិញខ្លួនពួកគេមានប្ដីសុទ្ធតែមានកូនអស់ទៅហើយនោះទើបនិសា ប្ដូរចិត្តចង់យកកូន នៅឆ្នាំ ២០២១ ដើម្បីបំពេញបំណងចាស់ទុំទាំងសងខាងចង់បាន ចៅព។ប៉ុន្ដែគម្រោង ការណ៍ នេះត្រូវបានបរាជ័យទាំងស្រុងព្រោះតែនិសា បានជួបរឿងស៊យគឺការកើតកូវីដកាលពីដើម ខែមីនាឆ្នាំ២០២១ ធ្វើឲ្យ នាងលុបចោលយកកូនភ្លាមៗតែម្ដង។នៅឆ្នាំ២០២២ នេះនិសា ក៍ មិនទាន់រៀបគម្រោងយកកូនជាថ្មីទៀតដែរ បើទោះជានាងបានជាសះស្បើយពីកូវីដ ហើយ មានសុខភាពល្អដូចដើមទៅហើយក្ដី តែពេលនេះនិសាបានប្រឹង រកលុយតាមរយៈ ការចេញច្រៀងសម្ដែងតាមកម្មវិធីមង្គលការជារៀងរាល់ថ្ងៃ។

នៅពេលមុននេះ សុគន្ឋ និសា បានលើកឡើងថា ខ្លួនឯងសម្រេចចិត្តពពោះអោយ ទាន់ក្នុងវ័យនៅមានកូនមិនពន្យាពេល។ ប៉ុន្តែស្រាប់តែមានតម្រុយថា នាងអាមិនបន្តឱកាសមួយនេះបាន។ មូលហេតុការងារ កាន់តែមមាញឹកនិងជាឱកាសមាសដែលនាង មិនអាចបន្តចោលព្រលែងបាន។

សុគន្ធ និសា បានសម្រុកចេញច្រៀងសម្ដែងតាមពិធីមង្គលការ ធំៗជាប់គ្នានៅដើមឆ្នាំ ២០២២ ក្រោយស្ថាន ភាពកូវីដកាន់តែថមថយនេះ ស្របពេលដែលសុខភាព របស់ នាងកាន់ តែល្អឡើងវិញបន្ទាប់ ពីបានជាកូវីដ ជិត១ ឆ្នាំមកនេះ។នេះជាការបង្ហាញថាតារាចម្រៀង ហង្សមាសរូបនេះមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការពពោះនៅ រដូវ ក្ដៅនេះឡើយក្រោយនិសា រំខាន ដោយកូវីដ និងត្រូវបង្ខំចិត្តលុបចោលការយកកូនដំបូងកាលពីដើមឆ្នាំ២០២១ ។ទោះជាយ៉ាងណា គេជឿថា និសា អាចនឹងនៅតែចិញ្ចឹមចិត្តចង់បានកូននៅឆ្នាំនេះដដែល ដើម្បីបំពេញ បំណងម្ដាយនាង ដែលចង់បានចៅព។ អ្វីដែលគូរឲ្យកត់សម្គាល់សុគន្ធ និសា ទោះជាមានស្វាមី ជាអ្នកជំនួញធំក៏ដោយ តែអាជីពសិល្បៈរបស់នាងនៅតែបន្ដដូចមុនដដែល ខណៈដែលស្វាមីនាង លោកចៅ សម្បត្តិ មិនត្រឹមតែ អត់ហួង ហែងនាងក្នុងការច្រៀងរាំនោះទេ ប៉ុន្ដែអាណិកជន ខ្មែរដែលមកពី រដ្ឋBoston សហរដ្ឋអាមេរិករូបនោះ ថែមទាំងលើកទឹកចិត្តនិសា យ៉ាងខ្លាំង ពិសេសតាំងពីពេល នាងបានជាសះស្បើយពីជំងឺកូវីដមក។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ ដែលជាអាណិកជនខ្មែរអាមេរិក មានតួនាទីជានាយកផ្នែកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយ ប្រចាំនៅកម្ពុជា។ ក្រោយមានប្ដីជាង៤ឆ្នាំនេះនិសានៅ តែរក្សារបាននូវរូបសម្រស់ ស្រស់ស្អាត ដដែលមិនឡើងគីឡូឬបែកសាច់ខ្លាំងដូចតារា មួយចំនួនទៀតដែលមានប្ដីឡើយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×