ភ្នំពេញ ៖ កញ្ញាដ៏ស្រស់ស្អាត២ដួង ពោរពេញដោយបទពិសោធន៍ ម្យ៉ាងម្នាក់ នោះស្រាប់តែត្រូវបានទម្លាយចេញថា មានមុខសញ្ញា ចូលប្រកួត Miss Universe កម្ពុជា ក្នុងឆ្នាំនេះ។ ដំណឹងមួយនេះ កំពុងតែចាក់ដោតជាខ្លាំង ព្រោះនិងនាំឲ្យការប្រកួតឆ្នាំថ្មី ពោរពេញ ដោយអ្នកច្បាស់លាស់ មកដាក់ពាក្យ។ ស្រីស្អាត២ រូបនេះ មានកញ្ញា សេង រដ្ឋា និង កញ្ញា រាងខ្ពស់ ចន សុទីម៉ា។

ក្រោយទម្លាក់ មកុដ Miss Grandចេញពី តួឯក សេង រដ្ឋា បានសម្ងំមិនអើពើអ្វីទាំងអស់ ក្នុងពេលដែលតំណែងនាង គ្រងដោយ នារីសម្រស់ថ្មី។ សេង រដ្ឋា រមែងត្រូវបាន អ្នកគាំទ្រ សម្លឹងថា អាចនឹងមានឱកាស គ្រងនូវមកុដផ្សេងទៀត គ្រាន់តែបន្ថែមដោយការខិតខំជាថ្មី។ ចុងក្រោយនេះ មានការធ្លាយតម្រុយថា សេង រដ្ឋា ដ៏មានសម្រស់នេះ សម្រេចវិលវិញហើយ គឺដាក់ពាក្យប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២២។
អាចជាការពិតមួយ ព្រោះថា ក្រោយបោះបង់ តំណែង Miss Grand Cambodia កាលពីពេល២ឆ្នាំមុន រដ្ឋា ហាក់បង្វឹកខ្លួនជាថ្មី របៀបដើរបង្ហាញ ម៉ូដលើឆាកអោយថ្នឹកជាងមុន។ ជារឿយៗ ស្រីស្អាតរូបនេះ រមែងបង្ហោះ វិដេអូ ដែលមានការបង្ហាញស្ទីលដើរឲ្យស្អាត របៀបស្តង់ដារ បវរកញ្ញា។ លើសពីនេះទៀត ក៏មានការបញ្ជាក់ពីសាមីខ្លួន ថាបើច្បាស់លាស់យល់ពីរបៀប លក្ខខណ្ឌក្នុងការប្រកួតច្បាស់ហើយ នោះនាងសាកល្បង ក្នុងន័យដណ្តើមមកុដម្តងទៀត។

ប្រសិនបើ មានការលើកឡើង បែបនេះមែននោះ ច្បាស់ណាស់ កម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ រដូវកាលនេះ នឹងកក្រើកទាក់ទាញជាថ្មីទៀតហើយ។ ម្យ៉ាងក៏លេចឭថា មានអតីតបវរកញ្ញា ជើងខ្លាំង ខ្លះទៀតក៏ប្រកាសដាក់ពាក្យ ប្រកួតប្រជែងដូចគ្នាដែរ។ ឯសេង រដ្ឋា វិញគេនៅតាមដានមើល កម្រិតប្រើប្រាស់ភាសាអង់គ្លេស ថានាងអាចនិយាយបានកម្រិតណា ក្នុងពេលអ្នកតាមដានគិតរឿងនេះជាគោល។

ក្រឡេកមើល នាងកញ្ញា ចន សុទីម៉ា វិញក៏មានពិន្ទុខ្លាំងលើ ប្រវត្តិប្រឡង ច្រើនដងមកហើយ។ នាង ក៏បានធ្លាប់ប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា កាលពីប៉ុន្មានឆ្នាំមុនចូល ដល់វគ្គកំពូលទាំង៥។ សុទីម៉ា បានសាងភាពភ្ញាក់ផ្អើលច្រើនឲ្យកម្ពុជា ដោយនាង បានចូល Top5 ក្នុងព្រឹត្តិការណ៍ប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ ដែលអ្នកលេងបណ្តាញសង្គម ច្បាស់ជាដឹង។ បើនិយាយពីដំណើរ ដើរលើឆាកវិញ សុទីម៉ា ដ៍មានទម្រង់មុខស្អាត ស្នាមញញឹមទាក់ទាញ នេះ ដើរបានល្អជាទីបំផុត។ ពោលទាំងរដ្ឋា និង សុទីម៉ា ពិតជាសមមកប្រជែងតំណែងគ្នា ព្រោះរូបរាង កម្ពស់កម្ពរ សមដូចគ្នា បទពិសោធន៍ម្យ៉ាងម្នាក់ ដែលពិបាកកាត់ក្តីបំផុត បើប៉ះគ្នាដូចការលេចឮមែន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម












