Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើតទំនាក់ទំនងស្នេហា៣ឆ្នាំ ជីមមី និងគូស្នេហ៍ នៅមិនទាន់បង្ហើបគម្រោងចូលរោងការ

ភ្នំពេញ ៖ បើគិតមក់ទល់នាពេលនេះតារាសម្តែង និងពិធីការិនីនាង ជីមមី និងគូស្នេហ៍បានបង្កើតទំនាក់ទំនងស្នេហ៍ក្រៅឆាក ជាមួយគ្នាប្រមាណ៣ឆ្នាំមកហើយ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់បានបង្ហើប ពីគម្រោងរៀបការនៅពេលណាមួយនៅឡើយទេ។
ពីរមួយថ្ងៃទៅមួយថ្ងៃតារាទាំងពីរកាន់តែបង្ហាញនូវភាពស្និទ្ធស្នាល និងការស្រឡាញ់កាន់តែខ្លាំងឡើងៗ ក្នុងពេលដែលសង្សារបស់ ជីមមី ក៏តែងតែលើកសសើរដល់រូបនាងជាបន្តបន្ទាប់។

ជាថ្មីម្តងទៀតក្នុងឱកាសខួបគម្រប់៣ឆ្នាំ នៃចំណងស្នេហារបស់ពួកគេគូស្នេហ៍របស់ ជីមមី ក៏បានបង្ហោះសារយ៉ាងចាក់ដោត និងផ្អែមល្ហែមទៅកាន់តារាស្រីរូបនេះថា នេះគឺជាថ្ងៃគំរប់ខួប3ឆ្នាំនៃស្នេហាយើង ពីមួយឆ្នាំទៅមួយ ឆ្នាំ អូនកាន់តែស្អាតជាងមុន ញញឹមកាន់តែស្រស់ជាងមុន ហើយគួរឲ្យស្រឡាញ់ជាងមុន ។ តែបងវិញកាន់តែចាស់ទៅចាស់ទៅ លែងស្អាតដូចមុន ព្រោះបងបានយកពេលវេលាមើលថែខ្លួនឯងទៅមើលថែអូនអស់ហើយ ។

លោកថា មិនចាំបាច់សួរបងថា បងស្រឡាញ់អូនជាងមុនឬអត់ ? បងជឿថាទង្វើររបស់បងធ្វើលើអូន , ពេលវេលាដែលបងផ្តល់ឲ្យអូន , បងសុខចិត្តលះបង់សេចក្តីសុខ និង សេរីភាពខ្លួនដើម្បីឲ្យប្រាកដចិត្តថាអូនមានស្នាមញញឹម និង សប្បាយចិត្ត , អូនជាមនុស្សដែលបងចង់ឃើញមុនគេដំបូង ពេលបងបើកភ្នែកឡើង ហើយគឺជាមនុស្សចុងក្រោយដែលបងចង់ឃើញមុនពេលដែលបងបិទភ្នែក ។

លោកបញ្ជាក់ថា ពេលវេលាលឿនខ្លាំងណាស់បីឆ្នាំកន្លងផុតបាត់ , តែបងនឹងមានគោលដៅមួយ គឺចង់ធ្វើឲ្យសុបិនរបស់អូនក្លាយជាការពិតទាំងអស់ ។ ហើយបងមិនដឹងថាបងមានសមត្ថភាពធ្វើឲ្យបានប៉ុណ្ណាទេ ដឹងត្រឹមតែតែចិត្តដាក់កាយ ដើម្បីថែរក្សាមនុស្សស្រីម្នាក់នេះឱ្យនៅជាមួយបងជារៀងរហូត ។ Happy Anniversary Babe! I Love You!។

យ៉ាងណា បើទោះបីជាពួកគេទាំងពីរ មិនទាន់បានបង្ហើបពីគម្រោង ចូលរោងការនៅថ្ងៃណាមួយពិតប្រាកដក៏ដោយ ប៉ុន្តែស្នេហារបស់ពួកគេ មិនបានលាក់លៀមពីភ្នែកមហាជនឡើយ ក្នុងពេលដែលចំណងស្នេហ៍របស់ពួកគេ ក៏ទទួលការដឹងលឺ ពីចាស់ទុំទាំងសងខាងផងដែរ។
ទស្សនិកជនរំពឹងថា ស្នេហាដ៏ផ្អែមល្ហែមរបស់តារាប្រុសស្រីមួយគូនេះ នឹងអាចឈានដល់ពិធីក្រាបសំពះផ្ទឹមការ នៅក្នុងពេលឆាប់ៗខាងមុខនេះ៕រក្សាសិទ្ធិដោយ ៖ សំណាង SV

×