Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្តនៅប្រទេសថៃចិញ្ចឹមក្ងោកដើម្បីជៀងវាងការចិញ្ចឹមក្ងោកក្នុងវិស័យកសិកម្ម

ផាយ៉ាវ/ប្រទេសថៃ – វត្ត Tham Thepnimit ក្នុងស្រុក Dok Khatai ខេត្ត Phayao ត្រូវបានគេស្គាល់ថា​ជាគោល​ដៅទស្សនាសត្វក្ងោកព្រៃរបស់ប្រទេសថៃ ដែលក្នុងទីធ្លាមានសត្វក្ងោក​ជាងមួយរយក្បាល​មក​ស្វែងរក​អាហារ​នៅទីនេះ។

ព្រះអង្គ Sriprai Khema Bhirato ដែលជាព្រះចៅអធិការនៃវត្ត Tham Thepnimit បាននិយាយថា ក្ងោក​ជា​សត្វ​ស្លាបក្នុងស្រុក ដែលអាចឃើញមាននៅពាសពេញខេត្ត។ កាលពីមុន សត្វក្ងោក​ទាំងនេះ​ធ្លាប់​ដើរ​ពាសពេញឃុំ ដើម្បីស្វែងរកចំណី​ហើយជួនកាល​បង្កឲ្យមានការខូចខាត​ដល់កសិផល​របស់អ្នក​ស្រុក​។ បន្ទាប់មក គាត់ក៏​បាន​គិត​ថា ក្ងោក ​អាច​នឹង​គ្មាន​គ្រោះថ្នាក់ ប្រសិនបើ​មានគេផ្តល់ចំណីអោយពួកវា ហើយគាត់ក៏​ចាប់ផ្តើម​ផ្តល់​ចំណី​ឲ្យ​ពួកវា​។ ដូច្នេះ ហើយបានជាវត្ត ជាទីតាំងសម្រាប់សត្វក្ងោកមករកចំណី។

លោក Somban Panjuree ជាអ្នករស់នៅ​ឃុំ Huai Lan បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ជម្លោះ​រវាង​អ្នក​ស្រុក​​ និង​សត្វ​ក្ងោក​បាន​រសាត់​បាត់​ទៅ​ហើយ ​បន្ទាប់​ពី​អាចារ្យ​ចាប់​ផ្ដើម​មើល​ថែ​ពួក​វា។ ​ហើយសត្វក្ងោក ​ក៏បាននាំឱ្យទេសចរណ៍​រីក​ចម្រើន ដូច្នេះអ្នកស្រុកក៏ចាប់ផ្តើមអភិរក្សពួកវា។

យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Phayao សត្វក្ងោកថៃ ឬ សត្វក្ងោកបៃតង ដែលស្ថិតនៅក្រោមច្បាប់អភិរក្សសត្វព្រៃរបស់ថៃ និងអន្តរជាតិ ត្រូវបានរកឃើញយ៉ាងសន្ធឹក​សន្ធាប់នៅ​ក្នុងខេត្ត Phayao ដែលមានយ៉ាងហោចណាស់ 4,000 ក្បាល រស់នៅក្នុងខេត្តនេះនាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្ត Sriprai Khema Bhirato នៃវត្ត Tham Thepnimit បានចង្អុលបង្ហាញថា លំហូរ​នៃអ្នកទេសចរបានសម្រាលបន្ទុកលើស្មារបស់គាត់ ដោយសារពេលខ្លះ​គាត់ត្រូវចំណាយ​ប្រាក់ផ្ទាល់​ខ្លួនរបស់​គាត់ដើម្បីផ្គត់ផ្គង់ចំណីសត្វក្ងោក។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា ពួកគេខិតខំ​ភ្ញាស់​សត្វក្ងោក និង​ពង​នៅក្នុង​ព្រៃ​ ដើម្បីអភិរក្ស​ មិនមែនរក​​ប្រាក់​ចំណូលទេ៕ ប្រភព៖ A24

×