Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្នាំ​២០១៨ ៖ ​ការបង្កបង្កើន ស្រូវ ពោត សណ្តែក នៅ​ឆ្នាំ​នេះ​ទទួលបាន​ផល​ល្អប្រសើរ​

​ខេត្ត​ស្វាយរៀង​៖ តាម​ការ​ផ្សង​របស់​គោ​ឧសភរាជ បាន​បង្ហាញ​ឲ្យដឹងថា ការបង្កើន​ផល​នៅ​ឆ្នាំ​២០១៨​នេះ ស្រូវ ពោត សណ្តែក ទទួលបាន​ផល​ល្អប្រសើរ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​ឧសភរាជ​មិន​បរិភោគ​នោះឡើយ​។​

​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី នា​ព្រឹក​ថ្ងៃ​ព្រ​សហ្ប​តិ៍ ០៤​រោច ខែ​ពិសាខ សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ត្រូវបាន​ធ្វើឡើង​តាម​លំ​អាន​ព្រះរាជ​បវេណី​តាម​បែប​ព្រហ្មញ្ញសាសនា​ជា​បន្តបន្ទាប់ ដោយ​មាន​ការ​បួងសួង​ដល់​វត្ថុ​ស័ក្ដិ​សិទ្ធ និង​ទេវតា​ថែរក្សា​ចក្រ​វា​ឡ​ពី​ព្រាហ្មណ៍​ព្រះ​រាជគ្រូ សូមឲ្យ​ការបង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋ​ទទួលបា​ន​ភោគផល​ល្អ និង​សូម​ឲ្យ​ប្រទេស​កម្ពុជា បាន​ជួប​តែ​សុខសន្តិភាព និង​រីកចម្រើន​។​

លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ដែល​ត្រូវ​ចាត់តាំង​ធ្វើ​ស្តេច​មាឃ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ ភ្ជួរ​លើ​វាល​ព្រះ​ស្រែ និង​ព្រោះ​គ្រាប់ស្រូវ​ដោយ​លោកស្រី ឈុន ណា​រី ភរិយា​លោក ម៉ែន វិបុល ដែល​ជ្រើសតាំង​ជា​មេ​ហួ ចំនួន​៣​ជុំ​រួចមក ព្រាហ្មណ៍​ព្រះ​រាជគ្រូ ដោះ​យក​គោ​ឧសភរាជ​ទៅ​បរិភោគ​គ្រាប់​ធញ្ញជាតិ​ចំនួន ៧​មុខ រួមមាន​៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង​ទឹក ដែល​បាន​រៀបចំ​ទុក​រួច​ជា​ស្រេច​នោះ​។​

ក្នុងចំណោម​ធញ្ញជាតិ​ទាំង ៧​មុខ​នោះ គោ​ឧសភរាជ​បរិភោគ​ស្រូវ ៩៥​ភាគរយ ពោត ៩៥​ភាគរយ និង​សណ្តែក ៨០​ភាគរយ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​មិន​បរិភោគ​នោះទេ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​