Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល ពេលនេះ​កញ្ញា វ៉ាង ស្រីណូ បានប្រកាស​វិល​ចូល​សិល្បៈ​វិញ

​ក្រោយពី​បាត់​មុខ​មួយរយៈ​ធំ​នៅក្នុង​សង្គម​សិល្បៈ ស្រាប់តែ​ពេលនេះ​មាន​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ គឺ​តារា​សម្ដែង​គ្រង​ដំណែង​តារា​ស្រី​សិច​ស៊ី កញ្ញា វ៉ាង ស្រីណូ បានប្រកាស​ចូល​សិល្បៈ​វិញ ព្រមទាំង​បានទទួល​ការងារ​សិល្បៈ​មួយចំនួន​ផងដែរ កាលពីពេល​ថ្មីៗ​នេះ ។

​ទស្ស​និក​ជាច្រើន​បាន​ស្គាល់​រួចមកហើយ ក្នុងអំឡុង​ឆ្នាំ ២០០០ កញ្ញា វ៉ាង ស្រីណូ បាន​គ្រង​ដំណែង​ជាតា​រា​ស្រី​សិច​ស៊ី​ប្រចាំ​ប្រទេស ហើយ​កេរ្តិ៍ឈ្មោះ​របស់​កញ្ញា បាន​ល្បីល្បាញ​រហូតដល់​ក្រៅប្រទេស​ថែមទៀត​ផង ។

​ក្រោយមក តារា​ស្រី​និយម​សម្ញែង​ដើមទ្រូង​ខាងលើ ក៏បាន​ផ្អាក​ពី​សិល្បៈ​ដោយសារ​រវល់​ខ្លាំង ជាមួយ​ការងារ​ជំនួញ​ផ្ទាល់ខ្លួន ប៉ុន្តែ​អ្វីដែល​ភ្ញាក់ផ្អើល​ជាថ្មី​នេះ គឺ​គេ​បានឃើញ វ៉ាង ស្រីណូ បង្ហោះ​សារ​ខ្លី​មួយ​នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​សរសេរថា «​អូន​ចូល​ថត​រឿង និង​ខារ៉ាអូខេ​វិញ​ហេ​ី​យ​ណា​» ។ សម្រាប់​សារ​មួយ​នេះ បានបញ្ជាក់​ឱ្យឃើញថា កញ្ញា វ៉ាង ស្រីណូ បាន​ឈាន​ជើង​ចូល​សិល្បៈ​ម្ដងទៀត បន្ទាប់ពី​សម្រាក​មួយរ​យៈ​ធំ​ជាមួយ​ការងារ​ផ្ទាល់ខ្លួន ហើយ​សង្ឃឹមថា កញ្ញា នៅតែមាន​ការគាំទ្រ​ខ្លាំង​ដូច​មុន ៕ សាវុធ


×