Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ជិះ​ម៉ូតូ​ល្អ​ៗ ប្រយ័ត្ន​ផង! ទើបតែ​សាំង​ដប​ថ្ងៃមុន ឥឡូវ សូម្បីតែ​ផ្លែ​ត្របែ​ក ក៏​លោក​ចោរលួច​ដែរ ដោយបញ្ឆោត​អ្នកលក់…

មួយរយៈចុងក្រោយនេះ ករណីអំពើចោរកម្ម ជាពិសេសពីសំណាក់ក្រុមស្ទាវៗដាច់លុយខ្លាំង ដែលសូម្បីតែសាំងដប ក៏ពួកគេធ្វើសុីអ្នកលក់ដែរ ធ្វើឲ្យគ្រប់គ្នាជាអ្នកលេងបណ្តាញសង្គម ឃើញហើយមហាសែនហួសចិត្តខ្លាំង សឹងរកពាក្យថ្លែងមិនចេញនោះទេ។

ដោយឡែក វីដេអូមួយដែលទើបត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម TikTok ថ្មីៗនេះ បានបង្ហាញចោរ២នាក់ ជិះម៉ូតូ ZoomerX មួយគ្រឿង ធ្វើសកម្មភាពសុីដាច់ផ្លែត្របែក១ថង់ ពីអ្នកលក់តាមដងផ្លូវមួយកន្លែង ជិះចាកចេញដោយសុវត្ថិភាព។

តាមរយៈវីដេអូកាមេរ៉ាម្ចាស់ផ្ទះ បានបង្ហាញលោកចោរម្នាក់ចុះទិញផ្លែឈើ ខណៈគ្នីគ្នារបស់វាម្នាក់ទៀត អង្គុយលើម៉ូតូ។ ប៉ុន្តែ បន្ទាប់ពីអ្នកលក់ប្រុសម្នាក់នោះ បានហុចថង់ត្របែកឲ្យ ចោររូបនោះបាន «បញ្ចោត​» អ្នកលក់ថាទិញថែមទៀត ហើយនៅពេលអ្នកលក់ងាកខ្លួនយកថង់ ស្រាប់តែចោររូបនោះឡើងម៉ូតូគ្នីគ្នាដែលត្រៀមចាំជាស្រេច ដាក់មេប្រូតជិះចាកចេញយ៉ាងលឿងតែម្ដង។

ជាមួយគ្នានេះផងដែរ អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញហួសចិត្តពេក ក៏បានបញ្ចេញមតិលើកឡើងថា «ថ្មីទៀតហើយ! បងប្អូនដែលលក់របស់របរនានា សូមបង្កើនការប្រុងប្រយ័ត្ន ព្រោះថា ឥឡូវនេះសូម្បីតែផ្លែឈើក៏វាធ្វើស៊ីយើងដែរ, ថ្ងៃមុនទើបតែសាំងដប ឥឡូវ ផ្លែត្របែក,… »។

ជាពិតណាស់ បើទោះជាសង្គមជាតិសុខសន្តិភាពក្តី តែអំពើលួចជាពិសេសឆក់នេះឯង នៅក្នុងសង្គមបច្ចុប្បន្ន តែងឆក់ឱកាសសម្រាប់ទីកន្លែង ដែលពួកចោរគិតថាសុវត្ថិភាព ហេតុនេះ មានការតែប្រុងប្រយ័ត្នប៉ុណ្ណោះ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×