Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុង​សៀមរាប ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​

spot_img

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Smart ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍ Smart Mega Concert ដែលជា​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុង​សៀម​រាម ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ​។ កម្មវិធី​នេះ​មានការ​ចូលរួម​សហកា​រ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន AIA Cambodia ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដ៏​ធំ​មួយ​នៅ​កម្ពុជា ក្រុមហ៊ុន VKSC Investment ដែល​ក្រុមហ៊ុន​នាំចូល​ចែកចាយ​ផលិតផល​នំ Manora និង​ក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​បានទទួល​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ​រថយន្ត​ថ្មី​ទំនើប HAWTAI A25 នៅក្នុង​ប្រទេស​កម្ពុជា ។​

​កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert នឹងមាន​ការចូលរួម​សម្ដែង ដោយ​តារា​អន្តរជាតិ​ល្បីឈ្មោះ​ដូចជា​លោក Alek Teeradetch ដែលជា​តារា​សម្តែង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ ព្រមទាំង តារា​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​៖ លោក នី​កូ លោក ណា ខុន លោក Step អ្នកនាង សួស វី​ហ្សា កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា លាង សុ​ផា​ឡែ​ន លោក ខាន់ ជែ​ម ជាពិសេស​ក៏មាន​វត្តមាន​តារាចម្រៀង​របស់​ខ្មែរ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​តារាចម្រៀង Original Song ដូចជា Jimmy Kiss, Adda, Chen khan Na, វ៉ាន់ ចេស្តា​, និង​ក្រុម​តន្ត្រី SWSB ( Small world Small Band ) និង​ឌី​ជេ Maily តារាចម្រៀង​រ៉ែ​ប និង​ឌី​ជេ លោក ប្រុស​ឡា និង​ក្រុម​តារា​កំប្លែង កា​តុ និង​ក្រុម​តារា​កំប្លែង​ជើងចាស់ លោក ចាប ចៀន ដែល​នឹងធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះសំណើច​ជាក់​ជាពុំខាន​។

​កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert នឹង​ចាប់ផ្តើម​ពី​ម៉ោង ៥ ល្ងាច​តទៅ នៅ​បរិវេណ​មាត់​ស្ទឹង​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ​។

​កម្មវិធី​ដ៏​ពិសេស​នេះ​ក៏​នឹង​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់ពី​ម៉ោង ៧ យប់​ដល់​ម៉ោង ៩ យប់​ផងដែរ​។
​ដូច្នេះ សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ និង​ជួប​ជាមួយនឹង​តារា​ក្នុង​ដួងចិត្ត​របស់លោក​អ្នក​!!!

spot_img
×