Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោតធ្វើទៅរួច! ឪពុក​ស្ទាវ ឲ្យ​កូនស្រី​ជិះ​ជាមួយ រួច​បង្ហោះ​ម៉ូតូ សូម្បី​មិន​ពាក់មួក​សុវត្ថិភាព…

មានច្បាប់មួយចំនួន​ដែលអ្នកជិះ​ម៉ូតូត្រូវអនុវត្ត​នៅ​ពេលជិះ​លើដងផ្លូវសាធារណៈ។ ក្នុងនោះដូចជា ពួកគេ​ត្រូវតែ​ពាក់មួកសុវត្ថិភាព ហើយជិះ​ក្នុងលក្ខណៈ​សុវត្ថិភាព​ដែលមិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ​ឬ​អ្នកដទៃ។ លើសពីនេះ ក៏មានទំនួលខុសត្រូវក្នុងការធ្វើជាឪពុកគេដែរ ដូចជាការមិនបង្កគ្រោះថ្នាក់ដល់កូនៗ។

ទាក់ទងការលើកឡើងខាងលើ ថ្មីៗនេះ ផេកជាភាសាចិនមួយ បានចែករំលែកវីដេអូមួយ បង្ហាញឲ្យឃើញបុរសជាឪពុកម្នាក់ ពុំត្រឹមតែបើកបរបំពានច្បាប់ទេ តែថែមទាំងធ្វើរឿងដ៏ប្រឈមគ្រោះថ្នាក់ ដោយដាក់កូនស្រីតូចអង្គុយខាងមុខ រួចបង្ហោះម៉ូតូយ៉ាងរំភើយ ទាំងមិនពាក់មួកសុវត្ថិភាពសោះឡើយ។

ក្រោយពីបានឃើញបែបនេះ មហាជនបានធ្វើការថ្កោលទោសយ៉ាងខ្លាំង ទៅលើបុរសជាឪពុកស្ទាវរូបនេះ ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់កូនស្រីតូចរបស់គាត់ ក្នុងថ្ងៃណាមួយ។ អ្នកខ្លះបារម្ភថា កូនស្រីតូចនោះ នៅពេលធំដឹងក្តីអាចដើរតាមគន្លងឪពុកពុំខាន ហើយនៅពេលមានគ្រោះថ្នាក់កើតឡើង សួរថាតើអ្នកណាទទួលខុសត្រូវ!?។

តាមរយៈនេះ គេសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរតាមចាប់បុរសជាឪពុករូបនោះ ហើយចាត់វិធានការចំពោះគាត់ មុនពេលគាត់បន្តធ្វើសកម្មភាពឡើងវិញ និងអាចបង្កគ្រោះថ្នាក់ដល់កូនគាត់ពិតប្រាកដ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×