Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារបច្ចេកទេស ពិនិត្យលើវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈម ទាក់ទងនឹងនីតិវិធីបង់ពន្ធប្រថាប់ត្រា និងការផ្ទេរកម្មសិទ្ធិយានជំនិះ

spot_img

ភ្នំពេញ ៖ ការផ្ទរកម្មសិទ្ធិយានជំនិះដោយប្រើនីតិវិធីរួមគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការកើនឡើងគួរកត់សម្គាល់នៅក្នុងខែមករា ឆ្នាំ២០២២កន្លងទៅ ហើយក្រុមការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងពីរ បានខិតខំប្រឹងប្រែងរួមគ្នាក្នុងការជំរុញឱ្យការងារផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រាតាមនីតិវិធីរួមគ្នានេះ ឱ្យអនុវត្តបានទាំងស្រុងចាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះតទៅ ដើម្បីសម្រួលការផ្តល់សេវា និងភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ។

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យ ប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ទាក់ទងនឹងនីតិវិធីបង់ពន្ធប្រថាប់ត្រា និងការផ្ទេរកម្មសិទ្ធិយានជំនិះ ដោយមានការចូលរួមពីលោក លោកស្រីសមាជិក សមាជិកា ក្រុមការងារបច្ចេកទេសទាំងពីរ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

នីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នា ត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០ ហើយបានដាក់ឱ្យដំណើរការជាផ្លូវការនូវនីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ គំនិតផ្តួចផ្តើមនេះ បង្កើតឡើងដើម្បីជួយសម្រួលដល់យន្តការ ដែលធានានូវភាពងាយស្រួល ចំណេញពេលវេលាដល់ប្រជាពលរដ្ឋ ព្រមទាំងធានានូវប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ និងការប្រមូលពន្ធ ដោយទទួលបានការគាំទ្រ និងសាទរជាខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×