Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកទំនិញជាន់ហ្វ្រាំងមិនជាប់ ជ្រុលបុ.កបន្តកន្ទុយគ្នា របួស៣នាក់ នៅផ្លូវជាតិលេខ៣

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តចំនួន៤គ្រឿង បើកបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាតរថយន្ត៤គ្រឿង និងមនុស្ស៣នាក់រងរបួស នៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ កង់១០ ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A-3012 ដឹកទំនិញ បើកល្បឿនលឿន ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកពីរថយន្តរថយន្ត បែនកង់៦ ម៉ាកនីសាន់ ពណ៌លឿងខ្ចី ពាក់ផ្លាកលេខ ភ្នំពេញ 3A-3321 រុញបន្តទៅបុកពីក្រោយ រថយន្តហ្វ័ត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-8363 រងខូចខាតផ្នែកខាងក្រោយធ្ងន់ ហើយរថយន្តបែនព្យាយាមបួងចង្កូតគេច តែជ្រុលទៅបុកកៀរពីចំហៀង រថយន្តឃ្លុបមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-2833 ក្នុងដំណើរស្របទិសគ្នាទាំងអស់ ។

ករណីគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ខាងរថយន្តហ្វ័តរបួស២នាក់ ខាងរថយន្តឃ្លុប របួសដៃអ្នកបើកបរ រថយន្តចំនួន៤គ្រឿងរងខូចខាត ។

ក្រោយកើតហេតុ រថយន្តរងគ្រោះ បានទៅពេទ្យដោយខ្លួនឯង ចំណែកមធ្យោបាយ ទាំង៤គ្រឿង សមត្ថកិច្ចយកដាក់អែបកៀនខាង ជៀសវាងកកស្ទះចរាចរ ហើយប្រគល់ឲ្យជំនាញវាស់វែង យករថយន្តទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕រក្សាសិទ្ធិដោយ ៖ សួង សាម

×