Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកជនពិសេសនៃក្រសួងការបរទេសចិន នឹងអញ្ជើញមកប្រទេសកម្ពុជា និងថៃ ដើម្បីសម្របសម្រួលឱ្យមានសន្តិភាពឡើងវិញឱ្យបានឆាប់បំផុត

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មានឲ្យដឹងថា នៅថ្ងៃទី១៨ នេះ បេសកជនពិសេសនៃក្រសួងការបរទេសចិន នឹងអញ្ជើញមកប្រទេសកម្ពុជា និងថៃ ដើម្បីសម្របសម្រួលឱ្យមានសន្តិភាពឡើងវិញឱ្យបានឆាប់បំផុត។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា នៅថ្ងៃទី១៨ ខែធ្នូ បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី នឹងធ្វើដំណើរតាមផ្លូវការទូតទៅកាន់ប្រទេសកម្ពុជា និងប្រទេសថៃម្តងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងភាគីទាំងពីរ ដើម្បីកសាងសន្តិភាពឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×