Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់.ក​ហើយ! ពេលនេះ គ្រួសារ​អ្នកគ្រូ​ពេទ្យ​រងគ្រោះ ប្តឹង​ប៉ូលី​សបើ​ក​បរមិន​គោរពច្បាប់ ជិះម៉ូតូធំបុ.កកូន​ស្រី​ខ្លួន​ស្លា.ប់ ទារសំណង​ជីវិត​រហូតដល់​ទៅ…

ក្រុមគ្រួសារអ្នកគ្រូពេទ្យរងគ្រោះ Waraluk Supawatjariyakul ដែលបានស្លាប់ ដោយសារប៉ូលិសម្នាក់ ជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ បើកក្នុងល្បឿនយ៉ាងលឿន បុកយ៉ាងពេញទំហឹង ខណៈអ្នកគ្រូកំពុងឆ្លងផ្លូវសម្រាប់ថ្មើរជើងមួយកន្លែង ក្នុងទីក្រុងបាងកក បានដាក់ពាក្យប្ដឹងកាលពីម្សិលមិញ ទាមទារសំណងចំនួន ៧២ លានបាត (ស្មើនឹង ២,២ លានដុល្លារអាមេរិក) ពីប៉ូលីសភូមិន្ទថៃរូបនេះ។

គួរបញ្ជាក់ថា Norawit Buadok ជាប៉ូលីសបង្ក បានជិះ​ម៉ូតូ Ducati ដែលមិនបានចុះ​បញ្ជី​បានបើកបុកអ្នកគ្រូពេទ្យ Waraluck រហូតបាត់បង់ជីវិត នៅពេលនាងឆ្លងកាត់ផ្លូវ ​Phaya Thai កាលពីវេលាម៉ោងប្រហែល ៣ រសៀល នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

លោក Anirut Supawatjariyakul ដែលជាឪពុករបស់អ្នកគ្រូពេទ្យរងគ្រោះ Waraluck បាននិយាយថា គ្មានតម្លៃណាអាចដាក់លើជីវិតកូនស្រីរបស់គាត់បានឡើយ ប៉ុន្តែតួលេខនេះស្មើនឹង “ការវាយតម្លៃដំបូង” នៃការរួមចំណែកដ៏មានសក្តានុពលរបស់នាងចំពោះប្រទេសមួយនេះ។

តែទោះយ៉ាងណា តុលាការរដ្ឋប្បវេណី​នឹងពិចារណា​ថា តើ​ត្រូវទទួលយកពាក្យបណ្ដឹងនេះ ដោយកំណត់ថ្ងៃ​ទី២០ ខែ​មេសា ឲ្យចុងចោទចូលខ្លួនដែរ​ឬ​អត់នោះទេ។

បន្ទាប់មកលោក Anirut និងប្រពន្ធរបស់អ្នកស្រី Ratchanee Supawatjariyakul គ្រោងនឹងប្តឹងរដ្ឋបាលក្រុងបាងកក និងភ្នាក់ងារចំនួនពីរគឺ ការិយាល័យចរាចរណ៍ និងដឹកជញ្ជូន និងមជ្ឈមណ្ឌលសុវត្ថិភាពផ្លូវថ្នល់ ពីបទធ្វេសប្រហែសក្នុងការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍។ ក្រុមគ្រួសាររបស់ពួកគាត់​នឹងទាមទារចំនួនដូចគ្នា ខណៈពួកគេ​កំពុងទាមទារពី Norawit ៧២ លានបាត។

Waraluck បានស្លាប់នៅកន្លែងកើតហេតុកាលពីខែមុន នៅមុខមន្ទីរពេទ្យ Bhumirajanagarinda Kidney Institute ខណៈ ​​Norawit រងរបួសស្រាលប៉ុណ្ណោះ។ ហើយម៉ូតូ Ducati Monster ដែលគា​ត់ជិះ ​ត្រូវបានគេ​រាយការណ៍ថា មិនមានកញ្ចក់ ឬស្លាកលេខនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×