Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌួង ឆាយ live រួច ទ្រាំមិនបាន ដេ​ត ម៉ាលី​ណា ទម្លាយ​វីដេអូ​នៅ​ពីក្រោយ​ធាតុ​ពិត​របស់ ឌួង ឆាយ និង​ឆ្លើយតប​ទៅ​អតីត​ស្វា​មី រឿង​នេះ​ថា…

រឿងរ៉ាវលែងលះគ្នារវាងលោក​ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា គិតមកទល់ពេលនេះមានរយៈពេលជាង១ឆ្នាំហើយ។ តែទោះយ៉ាងណា ការលែងលះរបស់អ្នកទាំងពីរហាក់មិនស្ងប់សុខសោះ នោះក៏ត្រូវបានដឹងថា គឺផ្តើមចេញពីខាងលោក ឌួង ឆាយ ជាអ្នកតែងរករឿងមកលើអ្នកនាង ដេត ម៉ាលីណា មុនជារឿយៗ។ ក្នុងនោះ ដូចជារឿងចោទមិនឲ្យជួបកូនៗ ខណៈអ្នកនាង ដេត ម៉ាលីណា ថា ឌួង ឆាយ តែងមកគំរាមកំហែង និងប្រើអំពើហិង្សា ជាហេតុធ្វើឲ្យនាងមិនចង់ឲ្យជួប ព្រោះមិនចង់ឲ្យប៉ះពាល់អារម្មណ៍កូនៗ និងបន្ទាប់មក គឺរឿងចង់អូសយកទ្រព្យសម្បត្តិវិញពី ដេត ម៉ាលីណា ខណៈដែលកាលក្រមលែងលះ ត្រូវបានបែងចែកទុកឲ្យកូនៗរួចហើយ។ នេះបើតាមការបញ្ជាក់ពីអ្នកនាង ដេត ម៉ាលីណា ដែលតែងលើកឡើងជារឿយៗ។

ដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ខណៈឃើញអ្នកនាង ដេត ម៉ាលីណា បានទម្លាយចេញវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញទង្វើដ៏កោងកាចរបស់លោក ឌួង ឆាយ ខណៈពេលមកយកកូនៗម្តងៗ រោទ៍ឡាន ស្រែកជេរខ្លាំងៗ និងរៀបរាប់ពីអ្វីដែលលោក ឌួង ឆាយ បានទាមទារឲ្យ ដេត ម៉ាលីណា ត្រូវតែលក់ផ្ទះកំពុងរស់នៅជាមួយកូនៗសព្វថ្ងៃ ដែលតុលាការបែងចែករួចហើយ ដោយឲ្យលក់ចែកគ្នា យកលុយឲ្យម្តាយរបស់ខ្លួនថ្លៃដីចែកឲ្យ គឺចប់រឿងតទៅទៀតហើយ។ តែទោះយ៉ាងណា អ្នកនាង ដេត ម៉ាលីណា មិនព្រមនោះទេ ព្រោះផ្ទះនេះអ្នកនាងថា តុលាការបែងចែកសម្រាប់កូនៗរួចហើយ បើចង់ប្តឹងក៏ប្តឹងទៅ។

នេះបើយោងតាមការបង្ហោះរបស់អ្នកនាង ដេត ម៉ាលីណា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបរាប់បែបនេះថា៖ ជំរាបសួរពូមីងបងប្អូនទាំងអស់គ្នាជាដំបូងនាងខ្ញុំសូមធ្វេីការអភ័យទោសទុកជាមុន ថ្ងៃនេះខ្ញុំសូមលាតត្រដាងអ្វីដែលនាងខ្ញុំនិងកូនបានលាក់ទុកព្រោះមិនចង់មានរឿងអាស្រូវម្តងហេីយម្តងទៀតប៉ុន្តែអ្នកឯងមិនដែលអោយខ្ញុំរស់នៅជាមួយកូនបានសុខទេហេីយត្រូវរស់នៅក្នុងការភ័យខ្លាច អំណាច និងទង្វេីដ៏សា.ហា.វគ្មា.នខ្លាចញញេីតច្បាប់សោះ តេីពេលណាទេីបអ្នកឯងអោយខ្ញុំនិងកូនរស់នៅបានសុខឈប់លឺឈប់ឃេីញការគំ.រា.ម.កំ.ហែ.ង.ពីមនុស្សប្រុសអ.ន់ចារឹកដូចអ្នកឯងទៀតខ្លួនឯងជាពស់ទេតែដេីរនិយាយប្រាប់គេថាខ្ញុំជាអ្នកចឹ.កលុយមិនដែរជួយចិញ្ចឹមកូនទេខ្ញុំខំប្រឹងរកសុីចិញ្ចឹមកូនត្រុកត្រុករាល់ថ្ងៃឥឡូវបែរជាថ្ងៃទី 16.02.2022 នៅមកឡាយដៀលខ្ញុំទៀតបេីមនុស្សប្រុសពិតគេមិនប្រេីពាក្យសំដីមេីលងាយមនុស្សស្រីដែលជាភេទដូចម្តាយអ្នកឯងទេ

កុំបញ្ចេញចរឹកពិតអោយគេដឹងច្រេីនពេកហេីយកុំដេីរលាបពណ៌អោយគេ ហេីយនិយាយឡេីងគ្រប់ពាក្យសុទ្ធតែស្រលាញ់កូនណាស់មិនចង់អោយកូនមានបញ្ហាសតិអារម្មណ៍ ប៉ុន្តែអោយតែពេលមកជួបកូនម្តងៗតែងតែប្រេីពាក្យសំដី និងទង្វេីមិនល្អនៅនិងមុខកូន ហេីយនិងនាងខ្ញុំមានដូចជាជាន់រោទ៍ឡាន​និងស្រែកជេរខ្ញុំដូចស.ត្វធា.តុពាក្យដែលមនុស្សប្រុសផ្សេងគេមិនហ៊ានប្រេីចំពោះមនុស្សស្រី ហេីយតែងតែធ្វេីរាល់ពេលមកយកកូនទៅលេងជារៀងរាល់អាទិត្យ ធ្វេីអោយកូនខ្ញុំភិតភ័.យយំខ្លាចគ្នានៅតូចអាយុ2ឆ្នាំជាង សូម្បីតែខ្ញុំអាយុច្រេីនក៏ខ្លាចនិងទង្វេីអាក្រក់របស់អ្នកដែលកុំថាកូននៅតូចគ្នាមិនដឹងអី ហេីយបែរជាមកចោ.ទប្រកា.ន់ថាខ្ញុំទៅជាអ្នកបង្រៀនកូនអោយធ្វេីអញ្ចឹងទៅវិញ ខ្ញុំសូមខ្លាចការលាបពណ៍និងពាក្យកុហកបោកប្រាស់របស់នាក់នៅលេីបណ្តាញសង្គមរបស់អ្នកឯងហេីយមនុស្សប្រុសដូចអ្នកពិតជាពិសពុលណាស់ អស់ពីប្ដឹងរឿងដណ្ដេីមកូនឥលូវមកប្ដឹងចង់បានទ្រព្យកូនៗដែលជាផ្ទះទុកអោយកូននៅ មូលហេតុអ្វីពីព្រោះយេីងបានលែងលះគ្នាដាច់ស្រេចរយះពេល1ឆ្នាំជាងហេីយ ហេីយរឿងទ្រព្យសម្បត្តិរួមគ្នាទៀតដែលបានចាប់ដៃគ្នារកសុីអស់រយះពេល13ឆ្នាំក៍បានបែងចែករួចរាល់ដែរ ហេីយផ្ទះវីឡានិងក៍បានបែងចែកអោយទៅជាទ្រព្យរបស់កូនដែរហេតុអ្វីក៍អ្នកម្តាយអ្នកឯងមកប្ដឹងទាមទារទ្រព្យសម្បត្តិរបស់កូននិងត្រូវជាចៅរបស់គាត់រឺមួយក៍មិនចង់អោយកូនមានផ្ទះរស់នៅរឺចង់អោយកូនទៅនៅផ្ទះជួលរឺយ៉ាងណាខ្ញុំសុំមិនយល់រឿងទាមទារយកផ្ទះរបស់កូនចង់ទៅលក់ចែកជាពីរជាមួយខ្ញុំហេីយខ្ញុំចង់្របាប់អ្នកឯងថារបស់ដែលខ្ញុំចែកអោយកូនហេីយគឺខ្ញុំមិនប៉ះទេហេីយក៍ខ្ញុំមិនអោយអ្នកឯងមកយកទ្រព្យរបស់កូនខ្ញុំដែរ ហេីយនាងខ្ញុំចង់សួរអ្នកឯងថាមូលហេតុអ្វីបានលេីកយករឿងខ្ញុំមកនិយាយនៅក្នុងការឡាយរបស់អ្នកឯងទៀតទាំងដែលរឿងយេីងបានលែងលះគ្នាចប់សព្វគ្រប់ហេីយ

ទាំងដែរអ្នកឯងថានិយាយបកស្រាយរឿងឪពុករបស់អ្នកឯងសោះអត់ចេះអាណិតឳពុកខ្លួនឯងកំពុងមានបញ្ហា បែរជាយកពេលមកឡាយនិយាយអាក្រក់ពីឱពុកខ្លួននិងខ្ញុំអាក្រក់ចោទកុហក ហេីយអ្វីដែរអ្នកឯងនិយាយអំពីខ្ញុំសុទ្ធតែជាពាក្យមិនពិតប្រយត្ន័ទេវតាបរាមុខណាកម្មមិនចាំជាតិក្រោយទេឈប់សាងបាបទៀតទៅកុំអោយថ្ងៃក្រោយគេដៀលកូនថាមានឪពុកចរឹកមិនល្អតាមតែព្យាបាទម្តាយរបស់គេ អ្នកឯងប្រេី.ហឹ.ង្សា.វៃ.ដុំ.ច្រំ.ធា.ក់.ខ្ញុំរាប់ឆ្នាំមកហេីយខ្ញុំនៅតែលេីកលែងប៉ុន្តែការទ្រាំរបស់ខ្ញុំក៏មានដែនកំណត់ ពីព្រោះគិតថា អ្នកនិងកែប៉ុន្តែអ្វីដែលខ្ញុំគិតគឺខុសទាំងអស់ដែលអោយឱកាសអ្នកឯងធ្វេីបាបខ្ញុំរហូតដល់13ឆ្នាំ រស់នៅកាន់តែយូរចរឹកអ្នកឯងក៏កាន់តែ.កា.ច.សា.ហា.វ.​ សូម្បីតែលែងលះគ្នាដាច់ស្រេចហេីយក៏អ្នកឯងមិនអោយខ្ញុំនិងកូនបានសុខដែរ ហេីយខ្ញុំចង់សួរថាអ្នកឯងជាអ្នក.វៃធ្វេី.បា.ប.ខ្ញុំសោះមូលហេតុអ្វីអោយខ្ញុំទៅសុំទោសអ្នកឯង ឈប់តាមចងកម្មពារខ្ញុំទៀតទៅ ហេតុអ្វីក៏ម្តាយអ្នកឯងមកប្តឹងទាមទារផ្ទះកូនខ្ញុំ នឹងឡានដែលបានបែងចែកដាច់នៅក្នុងសាលក្រមនឹងផ្ទះនៅសុីសុវត្តិរបស់ខ្ញុំ ទុកផ្លូវដេីររៀងៗខ្លួនទៅខ្ញុំមិនដែលទៅរករឿងអ្នកឯងមុនទេ ប៉ុន្តែបេីអ្នកនៅបន្តធ្វេីបាបខ្ញុំឡាយមេីលងាយខ្ញុំគ្រប់សព្វបែបយ៉ាងក្នុងគោលបំណងអោយពូមីងបងប្អូនស្អប់មកលេីរូបខ្ញុំ ខ្ញុំត្រូវបញ្ចេញការពិតនិងបញ្ចាក់ភាពស្អាតស្អំរបស់ខ្ញុំដែរ ជាចុងក្រោយក៏សុំទោសពូមីងបងប្អូ នដែរចេះតែយករឿងខ្លួនឯងមកបង្ហោះនៅក្នងបណ្តាញសង្គមមូលហេតុគឺមកពីគេមិនអោយខ្ញុំរស់នៅបានសុខ ខ្ញំចង់មានបញ្ហាផ្លូវចិត្តហេីយរាល់ថ្ងៃ ត្រូវប្រាប់ខ្លួនឯងរឹងមាំមិនអាចខ្លាចរឺទន់ខ្សោយឈឺបានទេគ្មានអ្នកណារកលុយចិញ្ចឹមនិងមេីលថែកូនទាំងបីរបស់ខ្ញុំក្រៅពីខ្ញុំជាម្ដាយម្នាក់ឯងខ្ញុំសង្ឃឹមថានាងខ្ញុំនិងកូនៗរស់នៅបានសុខធម្មតាជីវិតដូចអ្នកដទៃនិងយុត្តិធម៌ មិនអោយមនុស្សប្រុសអាក្រក់អាងលុយធ្វេីអំពេីរ.ឃោ.រ.ឃៅ ហឹ.ង្សា.ក៏.ឆ្លាប់ គំ.រា.មក៏មានពីមុនមកលេីនាងខ្ញុំនិងកូនជួបអស់ហេីយ ខ្ញុំប្ដឹងរឿងហឹង្សាវៃខ្ញុំនិងកូនទៀតតាំងពីថ្ងៃ15.03.2021ជិត1ឆ្នាំហេីយគាត់មិនខ្លាចច្បាប់នៅតែបន្តធ្វេី.បា.ប.ខ្ញុំនិងកូនប្រហែលគាត់អាំងមានសញ្ជាតិឌូប៉ៃទេីបមិនខ្លា.ចច្បាប់សោះ តែអីលូវម៉េចបានខ្ញុំនិងកូនរស់នៅក្នុងការភ័យខ្លាចដដែលៗខ្ញុំជឿជាក់ថាអំណាចច្បាប់ស្រុកខ្មែរមិនបណ្ដោយអោយនាងខ្ញុំនិងកូនៗរស់នៅបែបភ័យខ្លាចដោយសារបុរសម្នាក់មិនខ្លាចច្បាប់បែបនេះ ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

https://web.facebook.com/DethMalinaPage/videos/7029259857145761/

×