ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនស្រ្តីសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាម ផ្លូវច្បាប់ជាប់ពាក់ព័ន្ធករណីរំ.លោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា ដែលត្រូវបានប្តឹង ដោយពាណិជ្ជករ ជនជាតិកូរ៉េខាងត្បូងម្នាក់។
មន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ឡាច សុខអ៊ាង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រីសង្ស័យត្រូវបានចាបឃាត់ខ្លួន កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២២ តាមតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា ។
ជនសង្ស័យត្រូវបានប្តឹងដោយដើមបណ្ដឹង មានឈ្មោះ ស៊ីន ដង់ជីន (SHIN DONGJIN ) ជនជាតិកូរ៉េ ។
ស្រ្តីសង្ស័យឈ្មោះ ឡាច សុខអ៊ាង ត្រូវបានតំណាងអយ្យការចោទប្រកាន់ បឋម ពីបទ ” រំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា “។
បច្ចុប្បន្ននេះ , ស្ត្រីសង្ស័យខាងលើនេះ កំពុងតែត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ, ឈ្មោះ ឡាច សុខអ៊ាង មិនអាចសុំការបំភ្លឺ បានឡើយ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


