ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ១៩ខែ កុម្ភៈ ឆ្នាំ ២០២២នេះ ឃាត់បុរសសង្ស័យម្នាក់ និងបានបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការចាប់រំ.លោភកូនស្រីចុង អាយុ ១៥ ឆ្នាំ និង បានសម្រេចជាច្រើនដង មុននឹងត្រូវបានចាប់ឃាត់ខ្លួន ព្រមទាំង បានគំ.រាមស.ម្លាប់ ក្មេងស្រីរងគ្រោះ ប្រសិនបើនាងហ៊ានប្រាប់ម្ដាយ ឬ បងប្អូនរបស់នាង ឬប៉ូលិស ឬអ្នកដទៃឲ្យដឹង អំពីរឿងចាប់រំ.លោភសេព.សន្ថវ: ប្រព្រឹត្ត ភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យរូបឈ្មោះ ខាន់ សាវុធ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកសិករ ( ត្រូវជាឪពុកចុង) ។ ចំណែកឯក្មេងស្រីរងគ្រោះមាន អាយុ ១៥ ឆ្នាំ ( ត្រូវជាកូនចុង)។
អ្នកទាំងពីរ មានទីលំនៅ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ចំពោះករណីនេះ ជនសង្ស័យ ឈ្មោះ ខាន់ សាវុធ ត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿង និង បទចោទប្រកាន់ពី: រំ.លោភសេព.សន្ថវ: មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ និង អាចប្រឈមមុខនឹងការជាប់ក្នុងពន្ធនាគារ យ៉ាងតិច ៧ ឆ្នាំ ប្រសិនបើតុលាការរកឃើញ ពីពិរុទ្ធភាព ។
ឥឡូវនេះ ជនសង្ស័យឈ្មោះ ខាន់ សាវុធ ត្រូវបានកំពុងតែសាកសួរ នៅឯអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅឡើយ ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

