Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Quick Cash មុខងារដកប្រាក់រហ័សរបស់អេស៊ីលីដាម៉ូបាល អាចធ្វើប្រតិបត្តិការពីចម្ងាយដកប្រាក់ទុកជាមុន

spot_img

ភ្នំពេញ៖ ឥឡូវនេះ អតិថិជន អាចបញ្ជាដកប្រាក់ពីចម្ងាយ ជាមួយអេស៊ីលី​ដាម៉ូបាល ដែលរហ័ស និងងាយស្រួល​ជាងមុន នៅពេលលោកអ្នកទៅដល់ម៉ាស៊ីនអេធីអឹមក៏ដកបានភ្លាម ដោយមិន​រងចាំយូរ។

អេស៊ីលីដាម៉ូបាល មានមុខងារមួយឈ្មោះថា ដកប្រាក់រហ័ស Quick Cash ដែលមុខងារនេះជួយបំពេញតម្រូវការរបស់អតិថិជន ក្នុងការដកប្រាក់បានយ៉ាងរហ័ស ងាយស្រួល ទាំងប្រាក់រៀល និងប្រាក់ដុល្លារ  (ចាប់ពី១០,០០០រៀល ឬ ១០ដុល្លារឡើងទៅ។

ជាវិធីសាស្រ្តដ៏សុវត្ថិភាព នៅពេលលោកអ្នកមានធុរៈ ឬកិច្ចការប្រញាប់ណាមួយ ក្នុងតម្រូវការដកប្រាក់ លោកអ្នកគ្រាន់តែចូលក្នុងអេស៊ីលីដាម៉ូបាល ហើយធ្វើប្រតិបត្តិការពីចម្ងាយ (តាមរយៈដកប្រាក់រហ័ស) ទុកជាមុន នៅពេលលោកអ្នកទៅដល់ម៉ាស៊ីនអេធីអឹម លោកអ្នកគ្រាន់តែបញ្ជូលលេខសម្ងាត់មាស លោកអ្នកនឹងដកប្រាក់បានភ្លាមៗ បានយ៉ាងងាយស្រួល។

ក្នុងមួយថ្ងៃ លោកអ្នកអាចដកប្រាក់រហូតដល់ទៅ ១០០០ដុល្លារ សមមូលនិងប្រាក់រៀល ៤លានរៀល) មិនគិតថ្លៃសេវាពីម៉ាស៊ីនអេធីអឹមជាង ១ពាន់គ្រឿងរបស់ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស និងជាពិសេសបើសិន​លោកអ្នកចង់ឲ្យបងប្អូន សាច់ញាតិ ដកប្រាក់ក៏បាន គ្រាន់តែផ្តល់លេខសម្ងាត់មាស និងចំនួនទឹកប្រាក់ដែលត្រូវដកនោះ លោកអ្នកនឹងអាចដកប្រាក់ពីម៉ាស៊ីនអេធីអឹមដែលនៅក្បែរៗផ្ទះនោះបាន ដោយងាយស្រួលផងដែរ ។

ភាពងាយស្រួលដកប្រាក់បានរហ័សទាន់ចិត្តនេះ គឺគ្រាន់តែលោកអ្នកចូលទៅអេស៊ីលីដាម៉ូបាល ហើយចុច ដកប្រាក់រហ័ស បន្ទាប់មកជ្រើសរើសគណនី រួចហើយបំពេញចំនួនទឹកប្រាក់ (ប្រាក់រៀល ឬដុល្លារ ) ដែលត្រូវដក នៅពេលនោះ ប្រព័ន្ធ និងបង្ហាលលេខសម្ងាត់មាស៦ខ្ទង់ទៅលោកអ្នក ។ លេខសម្ងាត់មាសនេះ គឺសម្រាប់យកទៅដកនៅម៉ាស៊ីនអេធីអឹម បានយ៉ាងលឿនបំផុត គឺគ្រាន់តែលោកអ្នកទៅដល់ទូរអេធីអឹមជ្រើសរើសយកដកប្រាក់រហ័សតាមលេខកូដ ហើយបញ្ជូលលេខសម្ងាត់មាស បញ្ចូលទឹកប្រាក់​ ដែលបានបង្កើតរួច នោះលោកអ្នក នឹងដកប្រាក់បានភ្លាមៗ៕

សូមមើលវីឌីអូ របៀបដកប្រាក់រហ័សដូចខាងក្រោម ៖

spot_img
×