Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ល្បី​ខ្លាំ​ង ​ផ្អើល​នាំគ្នា​ហូប​មឹក​ឆៅ​ទាំង​រស់នៅថៃ ស្រាប់តែ​វេជ្ជបណ្ឌិត​ចេញ​មក​ព្រមាន​ធ្ងន់​ៗ បើ​មិន​ចង់​ស្លា.ប់​គួ​រតែ…

ថ្មីៗនេះ នៅលើបណ្តាញសង្គមថៃ បានផ្ទុះល្បីយ៉ាងខ្លាំងតែម្តង ទាក់ទងនឹងប្រជាជនថៃជាច្រើន ជាពិសេសយុវវ័យ ផ្អើលនាំគ្នាទទួលទានមឹកឆៅ ជាមួយនិងទឹកជ្រលក់ ដែលជាមុខម្ហូបថ្មីកំពុងពេញនិយម តែម្នាក់ៗឃើញថាលេបទាំងបង្ខំ ព្រោះតែចង់ល្បីនៅលើអុិនធើរណែត។

តែទោះយ៉ាងណា ក្រោយពីវីដេអូ ជាពិសេសនៅលើ Tik Tok គេនាំគ្នាបង្ហាញពីការទទួលទានមឹកឆៅ ជាមួយនឹងទឹកជ្រលក់ ហាក់ដូចឆ្ងាញ់ខ្លាំងបែបនេះ វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Pakpoom Dejhasadin គឺជាអ្នកបច្ចេកទេសវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងនៅសមាគមកាកបាទក្រហមថៃ ចេញមុខធ្វើការព្រមានតែម្តង។

នេះបើតាមការបង្ហោះនៅលើផេកឈ្មោះ Mor Lab Panda ដ៏ពេញនិយមរបស់គាត់ លោកវេជ្ជបណ្ឌិត Pakpoom បានព្រមានថា ការទទួលទានអាហារសមុទ្រឆៅ អាចមានន័យថាជាការស្រូបយកបាក់តេរី Vibrio parahaemolyticus ដែលបណ្តាលឱ្យរាគ, ក្អួត, ឈឺពោះធ្ងន់ធ្ងរ, ឈឺក្បាល និងញ័រ ក្នុងរយៈពេល ១២ ទៅ ២៤ ម៉ោង។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញមឹករស់តូចៗ ត្រូវបានដាក់ក្នុងកែវ ឲ្យស្រូបយកទឹកជ្រលក់ ចូលក្នុងខ្លួនរបស់វា និងបន្ទាប់មក អ្នកទទួលទានទាញវាហូបទាំងរស់ស្រស់ៗតែម្តង។

វីដេអូនៃការទទួលនេះ បានទាក់ទាញមតិមហាជនលើកឡើងពីការព្រួយបារម្ភពុលអាហារដែលអាចកើតមាន និងជាអំពើឃោរឃៅចំពោះសត្វ។

លោក Pakpoom បាននិយាយថា ការទទួលទានមឹកឆៅ ក៏មានហានិភ័យនៃការលេបសត្វប៉ារ៉ាស៊ីត anisakis មានប្រវែងពី 2 ទៅ 5 សង់ទីម៉ែត្រ ដែលស្រដៀងទៅនិងព្រួនផងដែរ។

តែលោកក៏បានសរសេរថា​៖ «​ខ្ញុំសន្មត់ថា មឹកស្រស់មានរសជាតិផ្អែម ប៉ុន្តែ​បើ​មិនចម្អិនទេ វា​អាចចម្លងមេរោគបាន​»​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×