Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញ បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីប.ង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំ.រិតទារប្រាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប.ង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំ.រិតទារប្រាក់ ចំនួន ៤៤,០០០ដុល្លារអាមេរិក ត្រូវបានកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន , នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹងផងដែរថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០០:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដឹកនាំផ្ទាល់ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅធ្វើការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅសណ្ឋាគារខាឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស កែងផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប.ង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំ.រិតទារប្រាក់ ចំនួន ៤៤,០០០ដុល្លារអាមេរិក ប្រព្រឹត្តនៅចំណុចសណ្ឋាគារ ខាឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

ជនរងគ្រោះឈ្មោះ ZHANG YANGFENG ភេទប្រុស ជនជាតិ ចិន ស្នាក់នៅបន្ទប់៤១៤ សណ្ឋាគារ XI THANG ផ្លូវបារាំង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរ ជំនួយការថៅកែ។

ជនសង្ស័យឈ្មោះ GAN HUA FENG ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកសណ្ឋារគារ ស្នាក់នៅសណ្ឋាគារ ខាឡឺ(Ka Le Hotel) ហៅ Color Creative Hotel។

វត្ថុតាងចាប់យក៖ ម្សៅម៉ដ្ឋ ពណ៌ស ចំនួន០១កញ្ចប់តូច, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន (ក្តារឈើ) ចំនួន០២, ទុយោជ័រ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ដុំកាម៉េរ៉ាសុវត្ថិភាពម៉ាក @JHUA ពណ៌ ខ្មៅ ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូម៉េក ពណ៌ ប្រផេះ ជារបស់ជនសង្ស័យ, ទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន ០៤ គ្រឿង ម៉ាកអាយហ្វូន ពណ៌ប្រផេះ បែកកញ្ចក់ខាងមុខ និងបែកតួខាងក្រោយចំនួន០១គ្រឿង ,ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ ប្រផេះ បែកកញ្ចក់ខាងលមុខចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ ខៀវ ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក សាំសុង ពណ៌ខ្មៅ ចំនួន០១គ្រឿង ។

សម្ភារៈបាត់បង៖ ទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន០៤គ្រឿង ម៉ាក អាយហ្វូន ចំនួន០២គ្រឿង, ទូរស័ព្ទដៃម៉ាកវីវ៉ូ ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក សាំសុង ចំនួន០១គ្រឿង, ប្រាក់ចំនួន ៤៤,០០០ដុល្លារអាមេរិក។

បច្ចុប្បន្នកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកផ្សេងទៀត កម្លាំងជំនាញ កំពុងស្រាវជ្រាវឃាត់ខ្លួន៕ រក្សាសិទ្ធិដោយ ៖​ សុទ្ធ លី

×