ខេត្តកំពង់ចាម: នៅលើទឹកដីជាយដែនកម្ពុជា-ថៃ ដែលឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម ធ្លាប់បានបំពេញការងារក្នុងខេត្តព្រះវិហារជិត១០ ឆ្នាំដោយមានប្រជាពលរដ្ឋគោរពស្រឡាញ់និងចូលចិត្ត។ស្របពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ បានកើតឡើងដ៏ក្តៅគគុកធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តបិទទ្វារផ្ទះគេចចេញពីគ្រាប់ប្លោងបើរស់នៅកន្លែងសុវត្ថិភាព ដោយមើលឃើញការលំបាកបែបនេះត្រូវបានឯកឧត្តមរួមជាមួយថ្នាក់ដឹកនាំខេត្តបាននាំយកអំណោយរបស់សម្ដេចបវរធិបតីនិងសប្បុរសជនដែលបានមកពីការៃអង្គាសចែកជូនដល់បងប្អូនមានចំនួន១០០០គ្រួសារដោយធ្វើឡើងនៅមណ្ឌលសុវត្ថិភាពមួយក្នុងខេត្តព្រះវិហារនៅថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៥។ ដោយសារតែបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មកដល់ពេលនេះជនភៀសសឹករួមនឹងគ្រួសារវីរៈកងទ័ពបានរត់ទៅរកកន្លែងសុវត្ថិភាពកើនដល់ជិតកន្លះលានដាក់ហើយ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះ បងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត នៅក្នុងស្ថានភាព ដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង ដែលបង្ខំឲ្យបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយៈ ដើម្បីជម្លៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះ បង្ហាញឲ្យឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវ ជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋភៀសសឹកឲ្យទាន់ពេលវេលា ដោយមិនរើសអើង។
ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់បងប្ហូនទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងត្រូវចេះគោរពស្រឡាញ់គ្នាក្នុងគ្រាលំបាកនេះ មានសាមគ្គីភាពល្អ ចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមរស់ជាមួយគ្នាបានសុខសុវត្ថិភាព ក្នុងទីតាំងមណ្ឌលសុវត្ថិភាពនេះ ជាពិសេស បងប្អូនត្រូវខិតខំថែទាំសុខភាពឲ្យបានល្អ តាមរយៈការអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង គឺហូបស្អាត ផឹកស្អាត នឹងរស់នៅស្អាត ដើម្បីបង្ការទប់ស្កាត់ ការពារការឆ្លង នៃជម្ងឺរាតត្បាតនានា ទាំងក្នុងរយៈពេល នៃការស្នាក់នៅ ព្រោះថា បើមានការធ្វេស ប្រហែស ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមមានជំនឿចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ កាលៈទេសៈ និងគ្រប់ដំណាក់កាល និងទឹកចិត្តដ៏អង់អាចក្លាហាន របស់វីរៈកងទ័ពយើង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការការពារបូរណភាពទឹកដី ពីចោរឈ្លានពានផងដែរ។សូមបញ្ជាក់ថាមកដល់ពេលនេះមហាយក្សចិនក៏ដូចជាសហភាពអឺរ៉ុបបានចេញមុខដើម្បីធ្វើការសម្របសម្រួលដល់មេដឹកនាំប្រទេសទាំងពីរគឺកម្ពុជាថៃធ្វើយ៉ាងណាដើម្បីបញ្ចប់ជម្លោះឲ្យបានឆាប់កាន់តែល្អ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី


















